បង្កើនកិច្ចសហប្រតិបត្តិការរវាងក្រសួងនគរបាលវៀតណាមនិងក្រសួងមហាផ្ទៃស្លូវ៉ាគី |
នារសៀលថ្ងៃទី៣មិថុនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សាធារណះរដ្ឋស្លូវ៉ាគី លោក Robert Kalinak ដែលកំពុងមានដំណើរបំពេញទស្សនកិច្ចនៅវៀតណាម។ នាយករដ្ឋមន្ត្រីវៀតណាម បានស្វាគមន៍គណៈប្រតិភូក្រសួងមហាផ្ទៃ ស្លូវ៉ាគី មកបំពេញទស្សនកិច្ចនៅវៀតណាម សំដៅបង្កើនកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ។ វាយតំលៃខ្ពស់លទ្ធផលនៃជំនួបសន្ទនារវាងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្លូវ៉ាគីជាមួយរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក Nguyen Xuan Phuc បានអបអរសាទរកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ។
រីឯ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សាធារណះរដ្ឋស្លូវ៉ាគី លោក Robert Kalinak បានសង្កត់ធ្ងន់ទៅលើទំនាក់នាក់ទំនងប្រពៃណីរវាងវៀតណាមនិងស្លូវ៉ាគី។ ជូនដំណឹងអំពីលទ្ធផលនៃជំនួបធ្វើការជាមួយរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក To Lam លោក Robert Kalinak បានអោយដឹងថា៖ភាគីទាំងពីរបានឯកភាពជំរុញខ្លាំងថែមទៀត កិច្ចសហប្រតិបត្តិការ បណ្ដុះបណ្ដាលកម្មាភិបាល បង្កើតក្រុមការងារជំនាញដើម្បីពិភាក្សាអំពីរបៀបនិងខ្លឹមសារសហប្រតិបត្តិការ៕