បង្កើនកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកវៀតណាម និងកងទ័ពជើងទឹកកម្ពុជា

Chia sẻ
(VOVWORLD) -ឧត្តសេនីយ៍ឯក  Pham Van Giang អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញទទួលជួបសន្ទនាជាមួយ នាយឧត្តមនាវី ទៀវិញ មេបញ្ជាការកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ និងជាអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសន្តិសុខលំហរសមុទ្រកម្ពុជា នាថ្ងៃទី ១៣ ធ្នូ នៅទីក្រុងហាណូយ ។
បង្កើនកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកវៀតណាម និងកងទ័ពជើងទឹកកម្ពុជា - ảnh 1បង្កើនកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកវៀតណាម និងកងទ័ពជើងទឹកកម្ពុជា 

ឧត្តសេនីយ៍ឯក  Pham Van Giang អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញទទួលជួបសន្ទនាជាមួយ នាយឧត្តមនាវី ទៀវិញ មេបញ្ជាការកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ និងជាអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសន្តិសុខលំហរសមុទ្រកម្ពុជា នាថ្ងៃទី ១៣ ធ្នូ នៅទីក្រុងហាណូយ ។ នៅទីនេះ លោក Pham Van Giang បានមានក្ដីជឿជាក់ថា ទំនាក់ទំនងការពារជាតិនៃប្រទេសទាំងពីរនិយាយរួម និងទំនាក់ទំនងរវាងកងកម្លាំងកងទ័ពជើងទឹកនៃប្រទេសទាំងពីរនិយាយដោយឡែកបន្តបានពង្រឹង និងពង្រីក។ លោកបានអះអាងថា ថ្នាក់ដឹកនាំអគ្គសេនាធិការដ្ឋានកងទ័ពប្រជាជនវៀតណាមបង្កលក្ខណៈងាយស្រួលសម្រាប់កងទ័ពជើងទឹកវៀតណាម និង កងទ័ពជើងទឹកកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការឲ្យបានស៊ីជម្រៅថែមទៀតនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ