បង្កើនកិច្ចសហប្រតិបត្តិការមិត្តភាពរវាងវៀតណាមនិងហ្វីលីពីន

Chia sẻ

(VOVWORLD) -  ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ៩ ខែកក្កដា នារសៀលថ្ងៃទី៨ខែកក្កដានៅទីក្រុងហាណូយ ប្រធានសម្ព័ន្ធសមាគមមិត្តភាពវៀតណាមលោកស្រី  Nguyen Phuong Nga បានអញ្ជើញជួបពិភាក្សាជាមួយ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Teodoro Lopez Locsin។

បង្កើនកិច្ចសហប្រតិបត្តិការមិត្តភាពរវាងវៀតណាមនិងហ្វីលីពីន - ảnh 1 ប្រធាន VUFO លោកស្រី Nguyen Phuong Nga អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Teodoro Lopez Locsin (រូបថតៈ TTXVN)

ក្នុងជំនួបនេះ ប្រធាន VUFO លោកស្រី Nguyen Phuong Nga បានអះអាងថា ទំនាក់ទំនងកិច្ចការបរទេសប្រជាជន បានដើរតួនាទីសំខាន់ក្នុងការជំរុញនិងបង្កើនទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។ ក្នុងឱកាសនេះ លោកស្រី Nguyen Phuong Nga បានជម្រាបដល់លោករដ្ឋមន្ត្រី Teodoro Lopez Locsin អំពីសកម្មភាពលេចធ្លោរបស់សមាគមមិត្តភាពវៀតណាម - ហ្វីលីពីននិងសមាគមមិត្តភាពហ្វីលីពីន - វៀតណាមក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពនិងការជួបប្រាស្រ័យរវាងប្រជាជននៃប្រទេសទាំងពីរ ដើម្បីរួមចំណែកជំរុញសាមគ្គីភាពរវាងប្រជាជាតិទាំងពីរផងដែរ។ អញ្ជើញជាការឆ្លើយ តប រដ្ឋមន្ត្រីក្រសួងការបរទេសហ្វីលីពីន លោក Teodoro Lopez Locsin បានអះអាង ថា រដ្ឋាភិបាលហ្វីលីពីននឹងបន្តបង្កលក្ខណៈងាយស្រួលសម្រាប់រាល់សកម្មភាពជួបប្រា ស្រ័យរវាងប្រជាជននៃប្រទេសទាំងពីរឲ្យកាន់តែទទួលបានផ្លែផ្កានាពេលខាងមុខ៕

ប្រតិកម្មទៅវិញ