បង្កើតឯកភាពក្នុងការយល់ដឹងនិងការអនុវត្តដោយសមកាលកម្មនូវគោលនយោបាយកិច្ចការបរទេស

Chia sẻ
(VOVWORLD) - នេះជាលើកទីមួយហើយដែលមានសន្និសីទមួយស្តីពីកិច្ចការបរទេសត្រូវបានរៀបចំឡើង។ 

សន្និសីទកិច្ចការបរទេសជាតិស្ដីពីការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ គ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី១៤ ខែធ្នូ នៅទីក្រុងហាណូយ។ នេះជាលើកទីមួយហើយដែលមានសន្និសីទមួយស្តីពីកិច្ចការបរទេសត្រូវបានរៀបចំឡើង។ ថ្លែងមតិក្នុងឱកាសនេះ ប្រធានគណៈ កម្មាធិការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិម លោក Le Hoai Trung បានឲ្យដឹងថា សន្និសីទនេះមានគោលបំណងវាយតំលៃសមិទ្ធិផលដែលសម្រេចបានតាមរយៈ ៣៥ ឆ្នាំនៃការផ្លាស់ប្តូរថ្មី ក្នុងវិស័យកិច្ចការបរទេស ក្រឡេកមើលមេរៀនដែលបានឆ្លងកាត់និងកំណត់ច្បាស់បញ្ហាធំៗដែលកើតឡើងនាពេលខាងមុខ។ សន្និសីទនេះនឹងបង្កើតឯកភាពក្នុងការយល់ដឹង ជ្រួតជ្រាបគោលនយោបាយកិច្ចការបរទេស និងការអនុវត្តប្រកបដោយសមកាលកម្មក្នុងបក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូល។ អាស្រ័យហេតុនេះ បង្កើតការឯកភាពគ្នាក្នុងសង្គមទាំងមូល ការឯកភាពរបស់ជនជាតិវៀតណាមនៅឯបរទេស ក៏ដូចជាការឆ្លៀតយកការគាំទ្រពីសហគមន៍អន្តរជាតិ៕

ប្រតិកម្មទៅវិញ