បង្កើតលក្ខណៈងាយស្រួលសម្រាប់អាជីវកម្មបរទេសមកអនុវត្តគម្រោងថាមពលកកើតឡើងវិញនៅវៀតណាម

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១៥ ខែសីហានៅទីស្នាក់ការរដ្ឋា ភិបាល  ឧបនាយករដ្ឋមន្ត្រីលោក  Trinh Dinh Dung បានទទួលជួបជាមួយអគ្គនាយកក្រុមហ៊ុន Scatec Solar (ន័រវែស) លោក Raymond Carlsen។
បង្កើតលក្ខណៈងាយស្រួលសម្រាប់អាជីវកម្មបរទេសមកអនុវត្តគម្រោងថាមពលកកើតឡើងវិញនៅវៀតណាម - ảnh 1 ទិដ្ឋភាពនៃជំនួប (រូបថត៖ TTXVN)

នៅក្នុងកិច្ចប្រជុំនេះ អគ្គនាយកក្រុមហ៊ុន Scatec Solar លោក  Raymond Carlsen បានអោយដឹងថា ក្រុមហ៊ុនរបស់លោកមានបទពិសោធន៍ជាច្រើន ក្នុងការជួយឧបត្ថម្ភដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីអនុវត្តរាល់គម្រោងថាមពលកកើតឡើងវិញ ដែលជាប្រៀបខ្លាំងមួយនៅពេលក្រុមហ៊ុនមានគោលនយោបាយវិនិយោគនៅ វៀតណាម។ លើសពីនេះទៅទៀត ក្រុមហ៊ុនកំពុងផ្សព្វផ្សាយនិងភ្ជាប់ទំនាក់ទំនងជាមួយសាកលវិទ្យាល័យនានាក្នុងប្រទេសវៀតណាម ដើម្បីអោយនិស្សិតអនុវត្តនិងសិក្សាអំពីបច្ចេកវិទ្យានៅរោងចក្ររបស់ក្រុមហ៊ុនដោយផ្ទាល់។

ឧបនាយករដ្ឋមន្ត្រីលោក Trinh Dinh Dung ក៏បានសង្កត់ធ្ងន់ថា ទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពវៀតណាម - ន័រវែសកំពុងមានការអភិវឌ្ឍយ៉ាងល្អប្រសើរ។ យោងតាមលោកឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung, មានគម្រោងវិនិយោគជាង ៣០០ អំពីថាមពលប្រើកម្លាំងខ្យល់ ថាមពលប្រើពន្លឺព្រះអាទិត្យ ដែលកំពុងរង់ចាំការយល់ព្រម។ ដូហេតុច្នេះ បញ្ហាត្រូវដាក់ចេញ គឺជ្រើសរើសគម្រោងវិនិយោគស្របតាមផែនការអភិវឌ្ឍន៍ធានារចនាសម្ព័ន្ធ ផលិតកម្មថាមពល អោយសមស្របនឹងតម្រូវ ការថាមពល។ អញ្ជើញជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រីបានសម្តែងនូវការគាំទ្រចំពោះគោលនយោបាយវិនិយោគថាមពលពន្លឺព្រះអាទិត្យរបស់ក្រុមហ៊ុន Scatec Solar  ព្រមទាំងសម្តែងគោលបំណង ចង់អោយក្រុមហ៊ុន ជំរុញកិច្ចសហប្រតិ បត្តិការជាមួយសហគ្រាសនានារបស់វៀតណាម។  ក្រៅពីនោះ ធ្វើការវិនិយោគលើផលិតផលបច្ចេកវិទ្យាសម្រាប់ឧស្សាហកម្មថាមពលអគ្គីសកកើតឡើងវិញ ដោយភ្ជាប់ជាមួយផ្នែកអប់រំនិងបណ្តុះបណ្តាល៕

ប្រតិកម្មទៅវិញ