បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចវៀតណាមនិងអ៊ីរ៉ង់ ពង្រឹងកិច្ចសហប្រតិបត្តិការ

Chia sẻ
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅអ៊ីរ៉ង់ នារសៀលថ្ងៃទី ៨ សីហា នៅទីក្រុង Tehran ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងពាណិជ្ជកម្មអ៊ីរ៉ង់ លោក Abbas Aliabadi។
បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចវៀតណាមនិងអ៊ីរ៉ង់ ពង្រឹងកិច្ចសហប្រតិបត្តិការ - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងពាណិជ្ជកម្មអ៊ីរ៉ង់ លោក Abbas Aliabadi។ រូបថត៖ VOV

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចប្រជុំកម្រិតជំនាញ ដើម្បីស្វែងរកយន្តការសហប្រតិបត្តិការសមស្រប និងមានប្រសិទ្ធភាពរវាងប្រទេសទាំងពីរ ជាពិសេសយន្តការតភ្ជាប់សហគ្រាសជាមួយសហគ្រាស  មូលដ្ឋានជាមួយមូលដ្ឋាន។ រដ្ឋាភិបាល និងរដ្ឋសភានៃប្រទេសទាំងពីរផ្តោតសំខាន់លើការបង្កើតច្រករបៀងផ្លូវច្បាប់ បង្កើតបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងមូលដ្ឋាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ទន្ទឹមនឹងនោះ ភាគីទាំងពីរអាចដើរតួជាស្ពានសម្រាប់គ្នាទៅវិញទៅមកក្នុងការជ្រៀតចូលទីផ្សារក្នុងតំបន់។ ភាគីទាំងពីរក៏បានពិភាក្សាអំពីទិសដៅជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម ទេសចរណ៍ និងអប់រំ។

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអះអាងថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មតែងតែជាវិស័យដែលទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ ដូច្នេះ នាពេលខាងមុខ ភាគីទាំងពីរត្រូវពង្រីកសក្តានុពលនៃកិច្ចសហប្រតិបត្តិការ លើកកំពស់ប្រសិទ្ធភាពនៃការប្តេជ្ញាចិត្ត និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រតិបត្តិការរបស់សហគ្រាស។ ប្រធានរដ្ឋសភា  លោក  Vuong Dinh Hue បានអះអាងថា រដ្ឋសភាវៀតណាមនឹងជានិច្ចកាលគាំទ្រ និងរួមដំណើរជាមួយរដ្ឋាភិបាល ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាម និងអ៊ីរ៉ង់យ៉ាងស៊ីជម្រៅ ដើម្បីផលប្រយោជន៍របស់ប្រជាជនទាំងពីរ និងការអភិវឌ្ឍនៃតំបន់ទាំងពីរ៕

ប្រតិកម្មទៅវិញ