បង្កើតយុទ្ធសាស្ត្រជំរុញការនាំចេញសមស្របឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ-១៩

Chia sẻ
(VOVWORLD) - ដោយប្រធានបទ “ជំរុញការនាំចេញ រួមចំណែកដល់ការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ច” វេទិកាជំរុញការនាំចេញវៀតណាមឆ្នាំ ២០២១ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១៥ ខែធ្នូ នៅទីក្រុងហាណូយ។ 
បង្កើតយុទ្ធសាស្ត្រជំរុញការនាំចេញសមស្របឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ-១៩ - ảnh 1អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Quoc Khanh ថ្លែងមតិនៅវេទិកា (រូបថត៖ TTXVN)

វេទិកាសំដៅអនុវត្តន៍រាល់ទិសដៅ ដំណោះស្រាយកំណើនសេដ្ឋកិច្ច ការនាំចេញប្រកបដោយចីរភាព គាំទ្រសហគ្រាសនិងសហករណ៍ក្នុងការស្តារផលិតកម្មឡើងវិញ។ ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Tran Quoc Khanh បានសង្កត់ធ្ងន់ថា៖ នៅឆ្នាំ ២០២២ ការព្យាករណ៍អំពីស្ថានភាពជំងឺរាតត្បាតនៅលើពិភពលោកនិងវៀតណាម នៅតែមានភាពស្មុគស្មាញ និងមិនអាចព្យាករណ៍បាន ប៉ុន្តែសញ្ញាវិជ្ជមានគឺទីផ្សារធំៗដូចជា សហរដ្ឋ អាមេរិក និងអឺរ៉ុប … បានបើកឡើងវិញ រួមជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលនឹងចូលជាធរមានចាប់ពីដើមឆ្នាំ នឹងបន្តបង្កើតសន្ទុះអំណោយផលសម្រាប់ការនាំចេញរបស់ វៀតណាម។

“ដើម្បីជំរុញការនាំចេញដ៏ល្អ ផលិតផលរបស់សហគ្រាសវៀតណាមខ្លួនឯងត្រូវតែល្អ រួមមាន បៃតង ស្អាតនិងផលិតប្រកបដោយនិរន្តរភាពបំផុតសម្រាប់បរិស្ថាន។ នៅក្នុងបរិបទនៃការរីករាលដាលនេះ អាជីវកម្មជាច្រើនត្រូវផ្លាស់ប្តូរទៅជាបរិយាកាសឌីជីថល ដែលជាទិសដៅថ្មីសម្រាប់ការលើកកម្ពស់ពាណិជ្ជកម្មផងដែរ។ យើងត្រូវតែបង្កើតយុទ្ធសាស្ត្រជំរុញពាណិជ្ជកម្មសមស្រប ដោយសម្របខ្លួនទៅនឹងជំងឺរាតត្បាតនៅឆ្នាំ ២០២២ ជំនះលើបញ្ហាដែលនៅសល់។ ផ្តោតលើសហគ្រាសផលិតផលិតផលដែលបំពេញតម្រូវការអ្នកប្រើប្រាស់នៃសតវត្ស ទី ២១; ផ្តោតលើការផ្លាស់ប្តូរឌីជីថលនិងគំរូផ្លាស់ប្តូរឌីជីថលក្នុងការជំរុញពាណិជ្ជកម្ម សម្រាប់ការនាំចេញ”។ នេះបើយោងតាមប្រសាសន៍របស់លោក Tran Quoc Khanh៕

ប្រតិកម្មទៅវិញ