បង្កើតបរិយាកាសដោយសុវត្ថិភាពសម្រាប់នារីនិងកុមារ

Chia sẻ
(VOVWORLD) - សិក្ខាសាលា នេះបានឯកភាពថា ការបង្កើតបរិយាកាសដោយសុវត្ថិភាព ជាពិសេសគឺសម្រាប់ នារីនិងកុមារគឺជាការទទួលខុសត្រូវរបស់សង្គមទាំងមូល។
នាព្រឹកថ្ងៃទី២៤ ខែមិថុនា នៅរដ្ឋធានីហាណូយ សម្ព័ន្ធសមាគមន៍នារីវៀត ណាមសហការជាមួយបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមវៀតណាម បានរៀបចំ សិក្ខាសាលាវិទ្យាសាស្ត្រជាតិដោយប្រធានបទ “បរិយាកាសដោយសុវត្ថិភាព សម្រាប់នារីនិងកុមារ - ផ្ដល់អនុសាសន៍ស្ដីពីគោលនយោបាយ”។ សិក្ខាសាលា នេះបានឯកភាពថា ការបង្កើតបរិយាកាសដោយសុវត្ថិភាព ជាពិសេសគឺសម្រាប់ នារីនិងកុមារគឺជាការទទួលខុសត្រូវរបស់សង្គមទាំងមូល។ សហគមន៍ត្រូវការ បង្កើតឡើងបរិយាកាសដោយសុវត្ថិភាពសម្រាប់នារីនិងកុមារ ជំរុញខ្លាំងនូវការ ឃោសនាដើម្បីផ្លាស់ប្ដូរមនសិការ លើកកំពស់ចំណេះដឹង ហើយថ្កោលទោស យ៉ាងខ្លាំងក្លាចំពោះអំពើរំលោភលើនារីនិងកុមារ។ ទន្ទឹមនឹងនោះ ស្ថាប័នសមត្ថ កិច្ចត្រូវការកាត់ទោសយ៉ាងម៉ឺងម៉ាត់ចំពោះមុខសញ្ញានានាដែលរំលោភលើសុវត្ថិភាពរបស់ប្រជាជននិយាយរួម ក៏ដូចជារបស់នារីនិងកុមារនិយាយដោយឡែកផង ដែរ៕

ប្រតិកម្មទៅវិញ