បង្កើតបទប្បញ្ញត្តិដើម្បីការពាររូបភាពកសិផលវៀតណាមនៅលើទីផ្សារអន្តរជាតិ

Chia sẻ

(VOVWORLD) - សម័យសួរដេញដោលនិងឆ្លើយសំនួរត្រូវបានតភ្ជាប់អ៊ីនធឺណិតជាមួយគណៈប្រតិភូរដ្ឋសភាចំនួន ៦២ នៅតាមមូលដ្ឋាន។

បង្កើតបទប្បញ្ញត្តិដើម្បីការពាររូបភាពកសិផលវៀតណាមនៅលើទីផ្សារអន្តរជាតិ - ảnh 1ទិដ្ឋភាពនៃសម័យប្រជុំ (រូបថត៖  TTXVN)

បន្តកម្មវិធីនៃសម័យប្រជុំលើកទី៣៦ នាព្រឹកថ្ងៃទី២១ ខែសីហានេះ នៅវិមានរដ្ឋសភា ក្រោមអធិបតីភាពប្រធានរដ្ឋសភា លោក Tran Thanh Man គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានដំណើរការសម័យសួរដេញ ដោល-ឆ្លើយសំនួរដេញដោលចំពោះការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ស្តីពីការត្រួតពិនិត្យ និងសួរដេញដោលតាមប្រធានបទ ចាប់ពីដើមអាណត្តិរដ្ឋសភា នីតិកាលទី១៥ ដល់ចុងឆ្នាំ២០២៣ សម្រាប់ក្រុមទី១ រួមមានវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ; ឧស្សាហកម្មនិងពាណិជ្ជកម្ម; វប្បធម៌ កីឡា និងទេសចរណ៍។ សម័យសួរដេញដោលនិងឆ្លើយសំនួរត្រូវបានតភ្ជាប់អ៊ីនធឺណិតជាមួយគណៈប្រតិភូរដ្ឋសភាចំនួន ៦២ នៅតាមមូលដ្ឋាន។

ឆ្លើយសំណួររបស់គណៈប្រតិភូអំពីដំណោះស្រាយផ្តល់យោបល់ជូនរដ្ឋាភិបាលឲ្យឆាប់មានគោលនយោបាយគាំទ្រផលិតកម្ម ប្រើប្រាស់កសិផល និងពង្រីកទីផ្សារថ្មីសម្រាប់កសិផលវៀតណាមនាពេលខាងមុខ រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ លោក Le Minh Hoan បានឲ្យដឹងថា៖ “យើងត្រូវយកចិត្តទុកដាក់លើបញ្ហានៃការចេញលេខកូដតំបន់ដាំដុះ និងតំបន់កសិកម្ម។ នេះជាបញ្ហាធំសម្រាប់វិស័យកសិកម្មវៀតណាម។ ជាពិសេស ការកសាងតំបន់វត្ថុធាតុដើមប្រមូលផ្តុំឡើងវិញ និងភ្ជាប់ទៅជាសហករណ៍ដ៏រឹងមាំគ្រប់គ្រាន់ គឺជាកិច្ចការសំខាន់មួយ ដើម្បីជំនះការបែកបាក់នៃវិស័យកសិកម្ម។ ទាក់ទងនឹងបញ្ហាពាណិជ្ជសញ្ញានិងម៉ាកផលិតផល ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ កំពុងធ្វើការជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ដើម្បីសម្របសម្រួលការកសាងម៉ាកផលិតផលកសិកម្ម។ ដើម្បីធ្វើដូច្នេះបាន ត្រូវតែមានតំបន់វត្ថុធាតុដើមប្រមូលផ្តុំដើម្បីឱ្យមានផលិត ផលប្រកបដោយសមកាលកម្ម  ស្តង់ដារផលិតផលកសិកម្មសំខាន់ៗ និងបង្កើតបទប្បញ្ញត្តិសម្រាប់ការពាររូបភាពកសិផលវៀតណាមនៅលើទីផ្សារអន្តរជាតិ។

បង្កើតបទប្បញ្ញត្តិដើម្បីការពាររូបភាពកសិផលវៀតណាមនៅលើទីផ្សារអន្តរជាតិ - ảnh 2រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Le Minh Hoan អញ្ជើញឆ្លើយសំណួរដេញដោល (រូបថត៖ TTXVN)

ឆ្លើយតបនឹងគណៈប្រតិភូអំពីដំណោះស្រាយដើម្បីដក “កាតលឿង” របស់គណៈកម្មការអឺរ៉ុប (EC) ស្តីពីការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការត្រួតពិនិត្យ (IUU) រដ្ឋមន្ត្រី Le Minh Hoan បានលើកឡើងថា ដំណោះស្រាយសំខាន់គឺនៅតែអនុវត្តបានល្អនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ ជល ផលវៀតណាម ចាប់ពីពេលនេះដល់ឆ្នាំ ២០៥០ ដោយនាយករដ្ឋមន្ត្រីបានអនុម័តរួចជាស្រេច។ ក្នុងនោះ ការអភិវឌ្ឍនជលផលឈរលើសសរស្តម្ភបីគឺ កាត់បន្ថយការធ្វើអាជីវកម្ម បង្កើនវារីវប្បកម្ម និងការអភិរក្សសមុទ្រ៖

“ដំណោះស្រាយដើម្បីដកកាតលឿង IUU ត្រូវបានវៀតណាមអនុវត្តក្នុងរយៈពេល ៧ ឆ្នាំកន្លងមកនេះ ហើយសម្រេចបានលទ្ធផលជាក់ស្តែងមួយចំនួន។ នាពេលខាងមុខ យើងត្រូវបន្តបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់វៀត ណាមក្នុងការដកកាតលឿង IUU; សម្របសម្រួលជាមួយក្រសួងការបរទេស ក្រសួងនគរបាល និងក្រសួងការពារជាតិ ដើម្បីរួមគ្នាដាក់ពង្រាយខែកំពូ; មានដំណោះស្រាយបង្កើនការយល់ដឹងដល់ប្រជានេសាទក្នុងការចូលរួមការពារធនធានជលផល”។

នាព្រឹកមិញផងដែរ រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Nguyen Van Hung បានឆ្លើយសំណួររបស់គណៈប្រតិភូអំពីការអភិរក្ស និងអភិវឌ្ឍន៍ទម្រង់សិល្បៈប្រពៃណី។ គោលនយោបាយទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ និងជំរុញការអភិវឌ្ឍទេសចរណ៍ ពាក់ព័ន្ធនឹងការអភិរក្សវប្បធម៌។ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Hong Dien បានឆ្លើយសំណួរអំពីការទប់ស្កាត់ និងប្រឆាំងការក្លែងបន្លំពាណិជ្ជកម្ម៕

ប្រតិកម្មទៅវិញ