បង្កើតបញ្ជីឈ្មោះបេក្ខជនសមាជិកសភានីតិកាលទី១៤និងសមាជិកក្រុមប្រឹក្សាប្រជាជនខេត្តអាណាត្តិ២០១៦-២០២១

Chia sẻ
(VOVworld)-នាថ្ងៃទី១៣មេសា គណៈកម្មាធិការរណសិរ្សមាតុភូមិនៃខេត្ត​ក្រុង ជាច្រើនលើទូទាំងប្រទេសវៀតណាម បានរៀបចំសន្និសីទពិគ្រោះយោបល់

(VOVworld)-នាថ្ងៃទី១៣មេសា គណៈកម្មាធិការរណសិរ្សមាតុភូមិនៃខេត្ត​ក្រុង ជា ច្រើនលើទូទាំងប្រទេសវៀតណាម បានរៀបចំសន្និសីទពិគ្រោះយោបល់លើក​ទី៣ សំដៅឯកភាពនិងបង្កើតបញ្ជីឈ្មោះជាផ្លូវការ ចំនួនបេក្ខជនសមាជិកសភា នីតិ កាលទី១៤និងសមាជិកក្រុមប្រឹក្សាប្រជាជនអាណាត្តិ២០១៦-២០២១។

បង្កើតបញ្ជីឈ្មោះបេក្ខជនសមាជិកសភានីតិកាលទី១៤និងសមាជិកក្រុមប្រឹក្សាប្រជាជនខេត្តអាណាត្តិ២០១៦-២០២១ - ảnh 1
តំបន់នានារៀបចំសន្និសីទពិគ្រោះយោបល់លើកទី៣
(រូបថតៈ Phạm Minh Tuấn/TTXVN)

        នៅខេត្ត Binh Phuoc សមាជិកចំនួន១០០%បានឯកភាពបង្កើតបញ្ជីឈ្មោះ ជាផ្លូវការដោយមានបេក្ខជនសមាជិកសភានីតិកាលទី១៤ចំនួន៨រូប។ ចំពោះ បេក្ខជនសមាជិកក្រុមប្រឹក្សាប្រជាជនវិញ គណៈអចិន្ត្រៃយ៍នៃគណៈ កម្មាធិការ
រណសិរ្សមាតុភូមិខេត្ត Binh Phuoc បានឯកភាពបង្កើតបញ្ជីឈ្មោះ ជាផ្លូវដោយ
មានបេក្ខជនចំនួន១០៨រូប។

        សន្និសីទពិគ្រោះយោបល់លើកទី៣នៅខេត្ត Tra Vinh បានឯកភាពលើបញ្ជី ឈ្មោះរួមមានបេក្ខជនចំនួន៨រូប។​បញ្ជីឈ្មោះបេក្ខជនសម្រាប់ក្រុមប្រឹក្សាប្រជាជន
ខេត្តអាណាត្តិ២០១៦-២០២១មានចំនួន៨៣រូប។

        សន្និសីទពិគ្រោះយោបល់លើកទី៣នៅខេត្ត Ba Ria-Vung Tau ខេត្ត Lam Dong
និងខេត្ត Kien Giang ក៏បានប្រព្រឹត្តទៅក្នុងថ្ងៃទី១៣មេសាតាមការកំណត់ដែរ៕

ប្រតិកម្មទៅវិញ