បង្កើតជំហានលោតផ្លោះក្នុងកំណើនសម្រាប់តំបន់សេដ្ឋកិច្ចមុខព្រួញភាគខាងត្បូង

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី៦ ខែឧសភា នៅទីក្រុង Bien Hoa ខេត្ត Dong Nai ភាគខាង ត្បូងវៀតណាម នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីនៅក្នុងកិច្ចប្រជុំអភិវឌ្ឍតំបន់សេដ្ឋកិច្ចមុខព្រួញភាគខាង ត្បូង។ 
បង្កើតជំហានលោតផ្លោះក្នុងកំណើនសម្រាប់តំបន់សេដ្ឋកិច្ចមុខព្រួញភាគខាងត្បូង - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំផ្សេងៗជាច្រើនអញ្ជើញចូលរួមកិច្ចប្រជុំ (រូបថត៖Tuoi Tre) 

  ថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់លើសារសំខាន់នៃតំបន់ សេដ្ឋកិច្ចមុខព្រួញនានាក្នុងប្រទេស។ ការបង្កើតតំបន់សេដ្ឋកិច្ចមុខព្រួញទាំងនោះ ត្រូវបានដាក់ចេញនៅមហា សន្និបាតបក្សទូទាំងប្រទេសលើកទី៦ សំដៅបង្កើតឡើង តំបន់ត្រីកោណអភិវឌ្ឍទូទាំងប្រទេស ជាពិសេសគឺបង្កើតការតភ្ជាប់គ្នាក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ដើម្បីបង្កើតជំហានលោតផ្លោះនាពេលខាងមុខ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានស្នើអោយអង្គប្រជុំផ្ដោតទៅលើការ ពិភាក្សាអំពីស្ថានភាពអភិវឌ្ឍ ការលំបាក ការជំពាក់ជំពិន ព្រមទាំងលើកឡើង ដំណោះស្រាយនានាសំដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅក្នុងតំបន់ផងដែរ។ លោក អញ្ជើញមានប្រសាសន៍ថា៖

        “បណ្ដាខេត្តក្រុង ក្រសួង ស្ថាប័ន អ្នកប្រាជ្ញ និងវិនិយោគិនលើកដំណោះ ស្រាយដើម្បីអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចមុខព្រួញភាគខាងត្បូងអោយបានត្រឹមត្រូវ តាមទិសដៅ ហើយប្រែក្លាយទៅជាកម្លាំងចលករយ៉ាងខ្លាំងក្លា ជាក្បាលម៉ាស៊ីន អូសទាញចំពោះខឿនសេដ្ឋកិច្ចជាតិផងដែរ។ ក្នុងការលើកឡើងដំណោះស្រាយ ត្រូវយកចិត្តទុកដាក់ដល់យន្តការ គោលនយោបាយស្ដីពីការវិនិយោគ ហិរញ្ញវត្ថុ ដើម្បីបង្កលក្ខណៈអោយតំបន់សេដ្ឋកិច្ចមុខព្រួញភាគខាងត្បូងរីកចម្រើនយ៉ាង ខ្លាំងក្លាថែមទៀត។ ទន្ទឹមនឹងនោះ លើកឡើងយន្តការក្នុងការសម្របសម្រួល តំបន់ដើម្បីលើកកំពស់ប្រសិទ្ធភាពក្នុងការតភ្ជាប់តំបន់ ផងដែរ”។

        តំបន់សេដ្ឋកិច្ចមុខព្រួញភាគខាងត្បូងរួមមានទីក្រុងហូជីមិញនិងបណ្ដាខេត្តដូចជា ខេត្តBinh Duong Ba Ria- Vung Tau Binh Phuoc Tay Ninh Long An និង Tien Giang៕  

ប្រតិកម្មទៅវិញ