បង្កើតគុណតម្លៃផលិតផលពីស្តង់ដារគុណភាពដល់ទំនុកចិត្តរបស់អ្នកប្រើប្រាស់

Chia sẻ
(VOVWORLD) - សិក្ខាសាលា “បង្កើតគុណតម្លៃផលិតផលពីស្តង់ដារគុណភាពដល់ទំនុកចិត្តរបស់អ្នកប្រើប្រាស់” នឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃទី ៣១ ខែសីហា តាមអ៊ិនធឺរណែតនៅលើទម្រង់ Zoom។ 
បង្កើតគុណតម្លៃផលិតផលពីស្តង់ដារគុណភាពដល់ទំនុកចិត្តរបស់អ្នកប្រើប្រាស់ - ảnh 1ប្រភព៖ ticketgo.vn

កម្មវិធីនេះគឺជាផ្នែកមួយនៃសិក្ខាសាលា ស្តីពីខ្សែសង្វាក់ផ្គត់ផ្គង់ស្បៀងអាហារក្នុងទីក្រុងប្រកប ដោយសុវត្ថិភាព-អាហារូបត្ថម្ភ-និរន្តរភាព រៀបចំដោយ Rikolto សហការជាមួយអង្គការ WISE ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវនិរន្តរភាពនៃប្រព័ន្ធម្ហូបអាហារនិយាយរួមនិងខ្សែសង្វាក់តម្លៃនិយាយដោយឡែក។

បទបង្ហាញនៅសិក្ខាសាលាបាន ផ្តោតលើ៖ បញ្ហានៅក្នុងប្រព័ន្ធផលិតស្បៀងអាហារបច្ចុប្បន្ន - តាមទស្សនៈរបស់អ្នកផលិតនិងអ្នកប្រើប្រាស់។ វិញ្ញាបនប័ត្រទូទៅនៅក្នុងអាហារ; តួនាទីរបស់អ្នកវាយតម្លៃស្តង់ដារនិងស្ថាប័នគ្រប់គ្រងគុណភាព; បញ្ហាប្រឈមរបស់អ្នកផលិតក្នុងការអនុម័តនិងគោរពតាមដំណើរការនៃគុណភាព;ដំណោះស្រាយដើម្បីកែលម្អគុណភាពផលិតផល កែលម្អប្រព័ន្ធគ្រប់គ្រងគុណភាពនិងបង្កើតទំនុកចិត្តសម្រាប់អ្នកប្រើប្រាស់និងតួនាទីរបស់ភាគីពាក់ព័ន្ធ៕

ប្រតិកម្មទៅវិញ