រូបថត៖ Getty Images/TTXVN |
គណៈកម្មការនេះរួមមានសមាជិកដែលមានបទពិសោធន៍ក្នុងការអនុវត្តច្បាប់និងសន្តិសុខ ដើម្បីធ្វើការពិនិត្យដោយឯករាជ្យរយៈពេល ៤៥ ថ្ងៃអំពីផែនការ និងសកម្មភាពរបស់ទីភ្នាក់ងារសេវាសម្ងាត់អាមេរិក និងរដ្ឋបាលរដ្ឋនិងតំបន់នានា ទាំងមុន ក្នុង និងក្រោយព្រឹត្តិការណ៍ឃោសនាការបោះឆ្នោតរបស់អតីតប្រធានាធិបតី Trump នៅទីក្រុង Butler រដ្ឋ Pennsylvania នៅថ្ងៃទី ១៣ ខែកក្កដា នៅពេលដែលខ្មាន់កាំភ្លើងបាញ់ប្រហារលើលោក Donald Trump។ គណៈកម្មការអាចនឹងបំពេញបន្ថែមសមាជិកជាមួយនឹងអ្នកជំនាញ នាប៉ុន្មានថ្ងៃខាងមុខនេះ។
សេចក្តីថ្លែងការណ៍រួមរបស់គណៈកម្មការនេះ បានបញ្ជាក់ពីការបង្កើតក្រុមទ្វេគណបក្ស ដើម្បីកំណត់ឱ្យបានឆាប់រហ័សនូវចន្លោះប្រហោងផ្នែកសន្តិសុខ ដើម្បីឱ្យទីភ្នាក់ងារសេវាសម្ងាត់សហរដ្ឋអាមេរិកអាចកែលម្អបន្ថែមទៀត ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងទប់ស្កាត់ឧប្បត្តិហេតុប្រហាក់ប្រហែល៕