កម្មវិធីជាច្រើនត្រូវបានប្រប្រឹត្តទៅ ដើម្បីតភ្ជាប់ពាណិជ្ជកម្ម បង្កើតខ្សែសង្វាក់តភ្ជាប់ នាំទំនិញវៀតណាមទៅកាន់អ្នកប្រើប្រាស់។ លោក Pham Xuan Truong នាយកសហការណ៍មី Xuan Truong បានឲ្យដឹងថា៖ យើងចង់ផ្សព្វផ្សាយទៅកាន់អតិថិជនកាន់តែច្រើន ដើម្បីឲ្យអតិថិជនយល់កាន់តែច្បាស់អំពីផលិតផល និងនាំយកផលិតផលដែលមានគុណភាពល្អបំផុតជូនអ្នកប្រើប្រាស់។ ជាមួយគ្នានេះ ដើម្បីឱ្យអ្នកប្រើប្រាស់ចែករំលែកព័ត៌មាន និងវាយតម្លៃគុណភាពផលិតផល...”។
លោកស្រី Le Viet Nga អនុប្រធាននាយកដ្ឋានទីផ្សារក្នុងស្រុក ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានឲ្យដឹងថា ការរក្សាខ្សែសង្វាក់ទំនិញវៀតណាមជាដំណោះស្រាយសំខាន់មួយ ហើយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានអនុវត្តន៍វិធានការជាបន្តបន្ទាប់ ដោយធានាការផ្គត់ផ្គង់ ក្នុងការចរាចរ និងការចែកចាយទំនិញ ដើម្បីបំពេញតម្រូវការមូលដ្ឋានរបស់ប្រជាជន អាជីវកម្មនិងសហករណ៍៕