បង្កើតការស្រុះចិត្តគំនិតនិងឯកភាពក្នុងប្រព័ន្ធច្បាប់ស្តីពីការរៀបចំផែនការមេ

Chia sẻ
(VOVworld)-បន្តសម័យប្រជុំលើកទី៣ នាព្រឹកថ្ងៃទី១៦កញ្ញា គណៈកម្មាធិការអចិន្ត្រៃ យ៍រដ្ឋសភាបានផ្តល់យោបល់ទៅលើគម្រោងច្បាប់រៀបចំផែនការមេ។​
បង្កើតការស្រុះចិត្តគំនិតនិងឯកភាពក្នុងប្រព័ន្ធច្បាប់ស្តីពីការរៀបចំផែនការមេ - ảnh 1
ប្រធានគណៈកម្មាធិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា បរិស្ថាន Phan Xuan Dung
 (រូបថតៈ quochoi.vn)

(VOVworld)-បន្តសម័យប្រជុំលើកទី៣ នាព្រឹកថ្ងៃទី១៦កញ្ញា គណៈកម្មាធិការអចិន្ត្រៃ
យ៍រដ្ឋសភាបានផ្តល់យោបល់ទៅលើគម្រោងច្បាប់រៀបចំផែនការមេ។​របាយការណ៍
របស់ រដ្ឋាភិបាលបាននាំចេញរាល់កំហិតនៃការងាររៀបចំផែនការនាពេលកន្លងទៅ
ដែលធ្វើ ឲ្យខ្ជះខ្ជាយប្រភពធនធានរបស់ប្រទេសជាតិ ជះឥទ្ធិពលទៅលើបរិស្ថាន
អេកូឡូស៊ីនិង រារាំងសកម្មភាពវិនិយោគ ធ្វើអាជីវកម្មរបស់បណ្តាអង្គការ អង្គភាព
អាជីវកម្មនិងប្រជា ជន។​តាមនោះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានយល់
ស្របជាសារវ័ន្តចំពោះ ភាពចាំបាច់នៃការកសាងច្បាប់រៀបចំផែនការមេ។​ប្រធាន
គណៈកម្មាធិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា បរិស្ថាន Phan Xuan Dung បានចាត់ទុកថា៖

        “នេះជាច្បាប់ដែលប្រៀបដូចជាការធ្វើបដិវត្តន៍មួយក្នុងការរៀបចំផែនការមេ
និងបាន ត្រៀមយ៉ាងល្អិតល្អន់តាំងពីយូរហើយ។ ខ្ញុំនិយាយដូច្នេះគឺចង់បង្ហាញនូវ
ភាពចាំបាច់ របស់ច្បាប់នេះ។​ទីពីរ តាមយោបល់ខ្ញុំថា ច្បាប់នេះគ្រាន់តែមានចរិត
លក្ខណៈកំណត់ ទិសដៅតែប៉ុណ្ណោះ។​ដូច្នេះក្នុងក្រប់ខ័ណ្ឌនៃការកែប្រែនោះ យើង
ត្រូវស្តែងចេញឲ្យបាន ច្បាស់ថា នេះជាច្បាប់មានចរិតលក្ខណៈកំណត់ទិសដៅ
និងទ្រឹស្តី”៕

ប្រតិកម្មទៅវិញ