|
បង្កើតក្រុមត្រួតពិនិត្យឃ្លាំមើលចំនួន៧អំពីការធ្វើអធិការកិច្ចអំពើពុករលួយ។ (internet) |
VOV-អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong ប្រធាន
គណៈកម្មាធិការបញ្ជាមជ្ឈឹមអំពីបង្កាប្រឆាំងអំពើពុករលួយទើបនឹងបានចុះ
ហត្ថលេខាលើសេចក្តីសំរេចស្ដីពីការបង្កើតក្រុមការងារចំនួន៧ត្រួតពិនិត្យឃ្លាំ
មើលការធ្វើអធិការកិច្ចសង្កេតការជំនំជំរះបណ្ដាករណីបទល្មើសអំពីពុករលួយ
ដ៏ធ្ងន់ធ្ងរស្មុគស្មាញដែលការយកចិត្តទុកដាក់ពីសាធារណមតិ។ មុននោះគណៈ
កម្មាធិការបញ្ជាមជ្ឈឹមបានផ្សព្វផ្សាយផែនការអំពីការត្រួតពិនិត្យឃ្លាំមើលការ
ធ្វើអធិការកិច្ចសង្កេតការជំនំជំរះបណ្ដាករណីបទពុករលួយដ៏ធ្ងន់ធ្ងរស្មុគស្មាញ
ផងដែរ។ តាមផែនការ ពេលវេលាអនុវត្តការត្រួតពិនិត្យឃ្លាំមើលចាប់ពីថ្ងៃទី
១៥សីហាដល់ថ្ងៃទី៣០កញ្ញា។ លទ្ធផលត្រួតពិនិត្យឃ្លាំមើលនឹងបានបូកសរុប
ដាក់ជូនការិយាល័យនយោបាយមុនថ្ងៃទី៣០វិច្ឆកាឆ្នាំ២០១៣៕