ទិដ្ឋភាពនៃកិច្ចប្រជុំ។ (រូបថត៖ VOV) |
ឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានសង្កត់ធ្ងន់ថា ការរៀបចំផែនការមេ សម្រាប់តំបន់ជ្រលងភ្នំនិងតំបន់ព្រៃភ្នំភាគខាងជើង ចាំបាច់ត្រូវមានវិធីសាស្រ្តវិទ្យាសាស្ត្រ មានរបៀបរៀបរយ ដោយវាយតម្លៃឱ្យបានត្រឹមត្រូវអំពីតួនាទី និងឋានៈរបស់តំបន់ក្នុង ការអភិវឌ្ឍរួមរបស់ប្រទេសជាតិ។ ពីនោះ កំណត់បញ្ហាអន្តរមូលដ្ឋាន អន្តរតំបន់ និង បញ្ហាថ្នាក់ជាតិ ... ដែលត្រូវដោះស្រាយ ដើម្បីបង្កើតកម្លាំងចលករថ្មី បំផុសធនធាន ដោយផ្អែកលើឧត្តមភាពធម្មជាតិ សេដ្ឋកិច្ច សង្គម វប្បធម៌ ... ដើម្បីជំរុញការអភិវឌ្ឍនៃ តំបន់ជ្រលងភ្នំនិងតំបន់ព្រៃភ្នំភាគខាងជើង។ ឧបនាយករដ្ឋមន្ត្រី Tran Hong Ha បាន បញ្ជាក់យ៉ាងច្បាស់ថា៖
“ការបែងចែកប្រជាជន និងការរៀបចំប្រជាជនឡើងវិញគឺជាបញ្ហាធំ។ អមមក ជាមួយនោះគឺជាការអភិវឌ្ឍលំនៅដ្ឋានសម្រាប់ជនរួមជាតិ ដើម្បីអាចរស់នៅបានផង និងធ្វើផលិតកម្ម ពលកម្មបានផង។ ដល់ពេលនោះទើប គោលដៅអភិវឌ្ឍន៍ជនបទនិងគោលនយោបាយសម្រាប់បងប្អូនជនជាតិភាគតិច អាចត្រូវបានអនុវត្តន៍ដោយព្រមៗ គ្នាបាន។ ខ្ញុំយល់ស្របថានៅក្នុងតំបន់ទាំងនេះ យើងមិនកំណត់គោលដៅនៃការធ្វើនគរូបនីយកម្មកម្រិតខ្ពស់នោះទេ”៕