ប៉ាគីស្ថានស្នើឲ្យអាមេរិកចរចារជាមួយតាលីបង់ |
(VOVworld) – នាថ្ងៃទី ១៧ កញ្ញា រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Khawaja Asif បានប្រកាសថា៖ ប្រទេសនេះនឹងស្នើឲ្យអាមេរិករៀបចំការចរចារជាមួយ តាលីបង់ដើម្បីនាំមកនូវសន្តិភាពសំរាប់អាប់ហ្គានីស្ថាន។ រដ្ឋមន្ត្រីការបរទេស Khawaja Asif បានឲ្យដឹងថា៖ នៅសម័យប្រជុំមហាសន្និបាត អ.ស.ប. ខាងមុខ ប៉ាគីស្ថាននឹងរិះគន់អាមេរិកដោយសារគោលនយោបាយថ្មីរបស់អាមេរិកចំពោះ អាប់ហ្គានីស្ថាន ហើយចាត់ទុកថា៖ រដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងប្រដេញតាមការចំណាត់ការយោធា ហើយគោលនយោបាយនេះទទួលបរាជ័យ។ ប៉ាគីស្ថាននឹងជូនដំណឹងជាមួយប្រទេសជាសមាជិក ស.ប.ប. ផ្សេងៗទៀតថា៖ សន្តិភាពនឹងត្រូវបានសា្តរឡើងវិញនៅតំបន់នេះនិង អំពើហឹង្សាមិនជាដំណោះស្រាយទេ។ ប្រធានាធិបតីអាមេរិកបានប្រកាសយុទ្ធនា ការថ្មីនៅអាប់ហ្គានីស្ថាននាខែសីហាកន្លងទៅ។ សំដៅដាក់ពង្រាយយុទ្ធសាស្ត្រ នេះ អាមេរិកបានសម្រេចបញ្ជូនទាហានចំនួន ៣៥០០ នាក់ទៅអាប់ហ្គានីស្ថាន ដែលនាំចំនួនទាហានអាមេរិកនៅរណសិរ្យនេះឡើងដល់ ១៤៥០០ នាក់៕