ប៉ាគីស្ថានលើកសំណើរសន្ទនាជាមួយអាហ្វហ្គានីស្ថានស្ដីពីបញ្ហាព្រំដែន

Chia sẻ
(VOVWORLD) - ការដែលប្រទេសប៉ាគីស្ថានបានសាងសង់របងតាមបណ្ដោយព្រំដែនជាមួយអាហ្វហ្គានីស្ថាន គឺសំដៅឆ្លើយតបទៅនឹងការព្រួយបារម្ភខាងសន្តិសុខដ៏ធ្ងន់ធ្ងរ គឺ សមស្របតាមគោលការណ៍នៃច្បាប់អន្តរជាតិ មិនឈ្លានពានទឹកដីរបស់ប្រទេសជិតខាង។
ប៉ាគីស្ថានលើកសំណើរសន្ទនាជាមួយអាហ្វហ្គានីស្ថានស្ដីពីបញ្ហាព្រំដែន - ảnh 1 ទាហានប៉ាគីស្ថានបានដើរល្បាតនៅតំបន់របងព្រំដែនក្នុងទីក្រុង Torkham ប្រទេសប៉ាគីស្ថាន (រូបថត៖ រ៉យទ័រ)

នាថ្ងៃទី ១៣ ខែសីហា ប៉ាគីស្ថានបានស្នើឲ្យមានកិច្ចសន្ទនាជាមួយប្រទេសជិតខាងអាហ្វហ្គានីស្ថានស្ដីពីបញ្ហាព្រំដែន។ អ្នកនាំពាក្យក្រសួងការបរទេសប៉ាគីស្ថានលោក Zahid Hafeez Chaudhri បានអះអាងថា ការដែលប្រទេសនេះបានសាងសង់របងតាមបណ្ដោយព្រំដែនជាមួយអាហ្វហ្គានីស្ថាន គឺសំដៅឆ្លើយតបទៅនឹងការព្រួយបារម្ភខាងសន្តិសុខដ៏ធ្ងន់ធ្ងរ គឺ សមស្របតាមគោលការណ៍នៃច្បាប់អន្តរជាតិ មិនឈ្លានពានទឹកដីរបស់ប្រទេសជិតខាង។ ទន្ទឹមនឹងនេះ លោក Chaudhri ក៏បានបញ្ជាក់សាជាថ្មីការដែល Islamabad បានគោរពបូរណភាពទឹកដីនៃប្រទេសអាហ្វហ្គានីស្ថាន ក៏ដូចជារក្សាទំនាក់ទំនងជាមួយប្រទេសជិតខាង ស្របតាមគោលការណ៍នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិផងដែរ៕

ប្រតិកម្មទៅវិញ