ប៉ាគីស្ថានបិទច្រកទ្វារព្រំដែនជាមួយអាហ្គានីស្ថាន

Chia sẻ
(VOVworld) - នាថ្ងៃទី២០ សីហា ប៉ាគីស្ថានបានបិទ
ច្រកទ្វារព្រំដែន Chaman ជាច្រកទ្វារមួយក្នុងចំណោម
ច្រកទ្វារព្រំដែនធំជាមួយអាហ្គានីស្ថាន ក្រោយពីពេល
ដែលជនអាហ្គានីស្ថានមួយក្រុមធ្វើបាតុកម្មនិងខំប្រឹង
ប្រែងវាយប្រហារទៅលើច្រកទ្វារព្រំដែននៅខេត្ត Balochistan នេះ។
ប៉ាគីស្ថានបិទច្រកទ្វារព្រំដែនជាមួយអាហ្គានីស្ថាន - ảnh 1
ទាហានប៉ាគីស្ថានយាមនៅតំបន់ព្រំដែន (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី២០ សីហា ប៉ាគីស្ថានបានបិទច្រកទ្វារព្រំដែន Chaman ជា
ច្រកទ្វារមួយក្នុងចំណោមច្រកទ្វារព្រំដែនធំជាមួយអាហ្គានីស្ថាន ក្រោយពីពេល
ដែលជនអាហ្គានីស្ថានមួយក្រុមធ្វើបាតុកម្មនិងខំប្រឹងប្រែងវាយប្រហារទៅលើច្រក
ទ្វារព្រំដែននៅខេត្ត Balochistan នេះ។មន្ត្រីមួយរូបបានឲ្យដឹងថា មនុស្សជាច្រើនបាន
ប្រមូលផ្ដុំនៅជិតច្រកទ្វារព្រំដែន Chaman ដើម្បីរំលឹកខួបអនុស្សាវរីយ៍ទិវាឯករាជ្យ
របស់អាហ្គានីស្ថាននាថ្ងៃទី១៩ សីហា។ក្នុងព្រឹត្តិការណ៍នេះ ជនអាហ្គានីស្ថានប៉ុន្មាន
នាក់នៅទីប្រជុំជនព្រំដែន Spin Boldak បានវាយប្រហារលើច្រកទ្វារព្រំដែននេះ
ហើយដុតទង់ជាតិប៉ាគីស្ថាន បង្ខំឲ្យសមត្ថកិច្ចត្រូវបិទច្រកទ្វារ ព្រំដែននេះក្នុងរយៈ
ពេលមិនទាន់បានកំណត់៕

ប្រតិកម្មទៅវិញ