ប៉ាគីស្ថានបញ្ឈប់កិច្ចសហប្រតិបត្តិការយោធា និងចារកម្មជាមួយអាមេរិក |
នាថ្ងៃទី ៩ មករា រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថានលោក Khurram Dastgir Khan បានឲ្យដឹងថា ប៉ាគីស្ថានបានបញ្ឈប់កិច្ចសហប្រតិបត្តិការយោធា និង ចារកម្មជាមួយអាមេរិក ក្រោយពីពេលប្រធានាធិបតីអាមេរិក លោក Donald Trump បានចោទប្រកាន់លើប៉ាគីស្ថាន ព្រមទាំងបញ្ឈប់ជំនួយសន្តិសុខសម្រាប់ប្រទេសនេះ។ លោក Khurram Dastgir Khan ក៏បានចាត់ទុកថាអាមេរិកកំពុងប្រឈមមុខនឹងបរាជ័យនៅអាហ្វហ្គានីស្ថាន បើទោះបីជាមានការចំណាយរាប់ពាន់លានដុល្លារក៏ដោយ។ តាមលោករូបនេះថា ប៉ាគីស្ថាននឹងមិនអនុញ្ញាតឲ្យមានសង្គ្រាមអាហ្វហ្គានីស្ថានប្រព្រឹត្តទៅនៅលើទឹកដីប៉ាគីស្ថានឡើយ៕