ប៉ាគីស្ថាននិងឥណ្ឌាឯកភាពលើការបន្ធូរស្រាលភាពតានតឹង

Chia sẻ
(VOVworld) - ឧបការីទទួលបន្ទុកបញ្ហាកិច្ចការបរទេស
របស់នាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Sartaj Aziz នាថ្ងៃ
ទី៣ តុលាឲ្យដឹងថា ប្រទេសនេះនិងឥណ្ឌាបានឯក
ភាពលើការបន្ធូរស្រាលភាពតានតឹងក្រោយពីឧបការី
ជាតិនៃប្រទេសទាំងពីរធ្វើការសន្ទនាតាមទូរស័ព្ទ។
ប៉ាគីស្ថាននិងឥណ្ឌាឯកភាពលើការបន្ធូរស្រាលភាពតានតឹង - ảnh 1
កងកម្លាំងសន្តិសុខព្រំដែនឥណ្ឌាយាមល្បាតតំបន់ព្រំដែនឥណ្ឌា-ប៉ាគីស្ថាន (រូបថត៖EPA/TTXVN)

(VOVworld) - ឧបការីទទួលបន្ទុកបញ្ហាកិច្ចការបរទេសរបស់នាយករដ្ឋមន្រ្តី
ប៉ាគីស្ថានលោក Sartaj Aziz នាថ្ងៃទី៣ តុលាឲ្យដឹងថា ប្រទេសនេះនិងឥណ្ឌា បាន
ឯកភាពលើការបន្ធូរស្រាលភាពតានតឹងក្រោយពីឧបការីជាតិនៃប្រទេសទាំងពីរធ្វើ
ការសន្ទនាតាមទូរស័ព្ទ។នេះជាការទាក់ទងដំបូងរវាងប្រទេសទាំងពីរក្រោយពីកើត
មានឡើងការវាយប្រហារបង្ហូរឈាមនៅ​ Uri ប្រទេសឥណ្ឌា និង សកម្មភាពតបត
វិញរបស់ឥណ្ឌាតម្រង់ទៅលើក្រុមភេរវកម្មនានានៅតាមខ្សែ បន្ទាត់កុងត្រូល (LoC)
 មក។លោក Aziz ឲ្យដឹងថែមទៀតថា ប៉ាគីស្ថានមានគោលចំណង់បន្ធូរស្រាលភាព
តានតឹងនៅ LoC ហើយផ្ដោតការយកចិត្តទុកដាក់ ដល់បញ្ហា Kashmir។
ភាពតានតឹងរវាងឥណ្ឌានិងប៉ាគីស្ថានបានកើនឡើងក្រោយពីកើតមានឡើង
ការវាយប្រហារបង្ហូរឈាមនៅតំបន់ Uri រដ្ឋ Jammu និង Kashmir របស់ឥណ្ឌា ដែល
បណ្ដាលឲ្យទាហានឥណ្ឌាចំនួន១៨នាក់ស្លាប់។ស្ថានភាពកាន់តែធ្ងន់ធ្ងរជាងមុន
ក្រោយពីកងទ័ពឥណ្ឌាបានវាយប្រហារតបតវិញតម្រង់ទៅលើមូលដ្ឋានរបស់ក្រុម
ភេរវកម្មនានានៅតាមខ្សែបន្ទាត់ LoC នាព្រឹកព្រលឹមថ្ងៃទី២៩ កញ្ញា ដែលបណ្ដាល
ឲ្យមនុស្សជាច្រើនស្លាប់៕

ប្រតិកម្មទៅវិញ