ប៉ាគីស្ថាន៖ គ្រោះថ្នាក់ធ្លាក់រថភ្លើងក្នុងជ្រលងជ្រោះធ្វើឲ្យមនុស្សចំនួន ១២ នាក់ត្រូវស្លាប់

Chia sẻ
(VOVworld) – មជ្ឈដ្ឋានមន្ត្រីប៉ាគីស្ថានបានឲ្យដឹងថា៖
 មនុស្សយ៉ាង់ហោចណាស់ ចំនួន ១២ នាក់ត្រូវស្លាប់ ១
 រយនាក់រងរបួសនិង ៤ នាក់ទៀតបាត់ខ្លួនក្នុងគ្រោះ ថ្នាក់រថភ្លើងមួយដែលបានកើតមានឡើងនៅទីក្រុង
Gujranwala ខេត្ត Punjab ភាគខាងកើតប៉ាគីស្ថាន
 នារសៀលថ្ងៃទី ២ កក្កដា។

ប៉ាគីស្ថាន៖ គ្រោះថ្នាក់ធ្លាក់រថភ្លើងក្នុងជ្រលងជ្រោះធ្វើឲ្យមនុស្សចំនួន ១២ នាក់ត្រូវស្លាប់  - ảnh 1
ប៉ាគីស្ថាន៖ គ្រោះថ្នាក់ធ្លាក់រថភ្លើងក្នុងជ្រលងជ្រោះធ្វើឲ្យមនុស្សចំនួន ១២ នាក់ត្រូវស្លាប់
(Image: VNA)

(VOVworld) – មជ្ឈដ្ឋានមន្ត្រីប៉ាគីស្ថានបានឲ្យដឹងថា៖ មនុស្សយ៉ាង់ហោចណាស់
ចំនួន ១២ នាក់ត្រូវស្លាប់ ១ រយនាក់រងរបួសនិង ៤ នាក់ទៀតបាត់ខ្លួនក្នុងគ្រោះ ថ្នាក់រថភ្លើងមួយដែលបានកើតមានឡើងនៅទីក្រុង Gujranwala ខេត្ត Punjab
ភាគខាងកើតប៉ាគីស្ថាន នារសៀលថ្ងៃទី ២ កក្កដា។ រថភ្លើងនេះបានធ្លាក់ចូល ក្នុងជ្រលងជ្រោះមួយក្នុងពេលដឹកជញ្ជូនយោធិននិងគ្រួសាររបស់គេរួមជាមួយ
គ្រឿងសម្ភរៈយោធាពីទីក្រុង Kharian ដល់ទីក្រុង Pano Aqil។ គ្មានគ្រឿងផ្ទុះ ត្រូវ បានរកឃើញក្នុងទីកន្លែងកើតហេតុណាមួយឡើយ។ មជ្ឈដ្ឋានមន្ត្រីប៉ាគីស្ថាន បានលើកលែងលទ្ធភាពអង្គការភេវកម្មឈរនៅខាងក្រោយគ្រោះថ្នាក់នេះ។
នាបច្ចុប្បន្ន ការងារជួយសង្គ្រោះជនរងគ្រោះត្រូវបានជំរុញយ៉ាងខ្លាំង៕

ប្រតិកម្មទៅវិញ