គណបក្ស PML-N កាន់អំណាចដណ្ដើមបានអសនៈនាំមុខគេក្នុងការបោះឆ្នោតព្រឹទ្ធសភា |
មជ្ឈដ្ឋានមន្ត្រីគណបក្ស PML-N របស់អតីតនាយករដ្ឋមន្រ្តី លោក Nawaz Sharif បានឲ្យដឹងថា៖ គណបក្សខ្លួនដណ្ដើមបានអាសនៈចំនួន ១៥ ក្នុងចំណោមអាសនៈទាំង ៥២ ក្នុងការបោះឆ្នោតលើកនេះ ដោយបង្កើនអាសនៈសរុបរបស់គណបក្សខ្លួនក្នុងព្រឹទ្ធសភាឡើងដល់ចំនួន ៣៣ ហើយក្លាយទៅជាគណបក្សនាំមុខគេក្នុងព្រឹទ្ធសភា។ បន្ទាប់មកគឺគណបក្ស ប្រធាជន ប៉ាគីស្ថាន ដោយមានអាសនៈសរុបចំនួន ២០ ។ គណបក្ស Tehreek-e-Insaf ប៉ាគីស្ថានមានអាសនៈសរុបចំនួន ១២៕