|
ការប្រណាំងទូកលើទន្លេសាប (រូបថត៖AP) |
(VOVworld) - អភិបាលទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា លោក ប៉ា សុជាតិវង្ស នាថ្ងៃ
ទី២៨តុលា បានឲ្យដឹងថា បុគ្គលិកសន្តិសុខចំនួន១០ពាន់នាក់នឹងបានដាក់ពង្រាយ
នៅរាជធានីភ្នំពេញ សំដៅធានាសន្តិសុខនិងសណ្ដាប់ធ្នាប់ក្នុងរយៈពេលប្រព្រឹត្តទៅ
ពិធីបុណ្យទឹកចាប់ពីថ្ងៃទី៥ដល់ទី៧វិច្ឆិការខាងមុខនេះ។លោក ក៏បានសង្កត់ធ្ងន់ថា ក្រុមប្រឹក្សាទីក្រុងនិងប្រើប្រាស់រាល់វិធានការសំដៅធានាសន្តិសុខនិងសុវត្ថិភាពសំ
រាប់ភ្ញៀវទេសចរណ៍ទាំងឡាយ។ពិធីបុណ្យទឹកនេះគូសសំគាល់ពេលវេលាដែលទន្លេ
សាបប្ដូរចរន្តទឹក និងជាពិធីបុណ្យជារៀងរាល់ឆ្នាំធំបំផុតនៅកម្ពុជា ដោយមានសកម្ម
ភាពចំបងគឺការប្រណាំងទូកលើទន្លេសាបដែលទាក់ទាញជនកម្ពុជាចំនួន៣លាន
នាក់ទៅទស្សនា៕