ទិដ្ឋភាពនៃបើកឲ្យដំណើរការគម្រោងនេះ។ រូបថត៖ Hong Thai - TTXVN |
នារសៀលថ្ងៃទី ១៣ ខែធ្នូ ក្នុងក្របខ័ណ្ឌនៃមហោស្រពអន្តរជាតិនៃផ្នែក ទំនិញស្រូវអង្ករវៀតណាម - Hau Giang ឆ្នាំ ២០២៣ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានសម្របសម្រួលជាមួយសហភាពអឺរ៉ុប និងអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ(FAO) រៀបចំពិធីបើកសម្ពោធ ដាក់ឱ្យដំណើរការគម្រោង “ផ្លាស់ប្តូរប្រព័ន្ធកសិកម្មអេកូឡូស៊ីឆ្លាតវៃ និរន្តរភាព មានភាពធន់នឹងការប្រែប្រួលអាកាសធាតុ នៅតាមតំបន់រវាងឆ្នេរសមុទ្រនៃតំបន់ដីសណ្ដទន្លេ Cuu Long វៀតណាម” (Star-Farm)។
គម្រោងនេះត្រូវបានឧបត្ថម្ភដោយសហភាពអឺរ៉ុបតាមរយៈអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ ហើយទីភ្នាក់ងារគ្រប់គ្រងគម្រោងនេះគឺក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម។ គម្រោងនេះត្រូវបានអនុវត្តនៅក្នុងមូលដ្ឋានចំនួន១០ ស្ថិតក្នុងខេត្តដីសណ្ដទន្លេ Cuu Long ចំនួន ៣ គឺ Dong Thap, Kien Giang និង Tra Vinh ក្នុងរយៈពេល ៤៨ខែ ជាមួយនឹងដើមទុនសរុបជាង ៤.២៣៥.០០០អឺរ៉ូ។ គោលដៅរបស់គម្រោងគឺដើម្បីលើកកម្ពស់ការផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារឆ្លាតវៃ និរន្តរភាព បង្កើនភាពធន់ទៅនឹងបម្រែបម្រួលអាកាសធាតុ កាត់បន្ថយការការថយចុះបរិស្ថាន និងផលប៉ះពាល់ខាងក្រៅផ្សេងទៀតនៅក្នុងតំបន់ដីសណ្ដ Cuu Long ៕