បូកសរុបរយៈពេល៥ឆ្នាំនៃកម្មវិធីអភិវឌ្ឍន៍ពាណិជ្ជកម្មសម្រាប់តំបន់ព្រៃភ្នំ តំបន់ដាច់ស្រយាលនិងតំបន់កោះសមុទ្រ

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១១ សីហា នៅទីក្រុងហាណូយ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានបើកសន្និសីទបូកសរុបកម្មវិធីអភិវឌ្ឍន៍ពាណិជ្ជកម្មសម្រាប់តំបន់ព្រៃភ្នំ តំបន់ដាច់ស្រយាលនិងតំបន់កោះសមុទ្រ (ឬហៅថា កម្មវិធី ៩៦៤) ដំណាក់កាល ២០១៥-២០២០។ 

កម្មវិធីនេះត្រូវបាននាយករដ្ឋមន្រ្តីអនុម័តនៅឆ្នាំ ២០១៥ ហើយចាត់តាំងឱ្យក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មអនុវត្តតាមរយៈស្រុក ចំនួន ២៨៧ នៃខេត្ត ក្រុង តំបន់ព្រៃភ្នំ តំបន់ឆ្ងាយដាច់ស្រយាល និងតំបន់កោះសមុទ្រចំនួន ៤៨ ដែលមានស្ថានភាពសេដ្ឋកិច្ច - សង្គមលំបាក់បំផុត ដោយថវិកាសរុបចំនួន ៤៤៦ ពាន់លានដុងត្រូវបានប្រមូលផ្តុំពីប្រភពថវិកាមជ្ឈឹម មូលដ្ឋាននិងប្រភពថវិកាស្របច្បាប់ដទៃទៀត។

លោក Nguyen Van Hoi នាយកវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រ គោលនយោបាយឧស្សាហកម្មនិងពាណិជ្ជកម្ម នៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានសង្កត់ធ្ងន់ថា៖ “សម្រាប់កម្មវិធី ៩៦៤ នេះ ទោះបីជាប្រភពថវិកាដែលរដ្ឋបម្រុងទុកប្រចាំឆ្នាំមិនសូវច្រើនក្តី ប៉ុន្តែ ដោយមានការជួយឧបត្ថម្ភពីប្រភពធនធាននិងកម្មវិធីផ្សេងទៀត បានបង្កើតនូវកម្មវិធីលើកទឹកចិត្តដល់មុខទំនិញមានសក្តានុពល  គុណសម្បត្តិ ការចង្អុលបង្ហាញភូមិសាស្ត្រនិងប្រភពដើមទំនិញយ៉ាងច្បាស់ ពីតំបន់ព្រៃភ្នំ តំបន់ដាច់ស្រយាលមានការលំបាកពិសេស។ ថ្វីត្បិតតែ ទិន្នផលមិនបានឆ្លើយតបទៅនឹងតម្រូវការទីផ្សារក៏ដោយ ប៉ុន្តែ ផលិតផលទាំងនេះពិតជាមានការអភិវឌ្ឍ បង្កើតប្រព័ន្ធចែកចាយយ៉ាងរលូន ពីតំបន់ព្រៃភ្នំ តំបន់ដាច់ស្រយាលនិងព្រំដែនកោះទៅកាន់ទីផ្សារទូទាំងប្រទេសផងដែរ”៕

ប្រតិកម្មទៅវិញ