បើកសម័យប្រជុំលើកទី៧២នៃមហាសន្និបាតអ,ស,ប

Chia sẻ
(VOVWORLD) -នាព្រឹកថ្ងៃទី១៣ ខែកញ្ញា សម័យប្រជុំលើកទី ៧២ នៃមហាសន្និ បាត  អង្គការសហប្រជាជាតិ បានបើកដោយមានការចូលរួមពីតំណាងមកពីប្រទេសជាសមា ជិកចំនួន១៩៣ និងអង្គការអន្តរជាតិនានា ក្រោមអធិបតីភាពរបស់ប្រធានមហាសន្និបាតអ,ស,ប លោក Miroslav Lajcak និងអគ្គលេខាធិការ អ,ស,ប លោក Antonio Guterres ។
បើកសម័យប្រជុំលើកទី៧២នៃមហាសន្និបាតអ,ស,ប - ảnh 1

បើកសម័យប្រជុំលើកទី៧២នៃមហាសន្និបាតអ,ស,ប

នាព្រឹកថ្ងៃទី១៣ ខែកញ្ញា សម័យប្រជុំលើកទី ៧២ នៃមហាសន្និបាត អង្គការសហប្រជាជាតិ បានបើកដោយមានការចូលរួមពីតំណាងមកពីប្រទេសជាសមាជិកចំនួន១៩៣ និងអង្គការអន្តរជាតិនានា ក្រោមអធិបតីភាពរបស់ប្រធានមហាសន្និបាតអ,ស,ប លោក Miroslav Lajcak និងអគ្គលេខាធិការ អ,ស,ប លោក Antonio Guterres ។ នៅក្នុងបទសុន្ទរកថាបើកសម័យប្រជុំ លោក Miroslav Lajcak  បានសង្កត់ធ្ងន់លើអាទិភាពរបស់លោកនៅឆ្នាំក្រោយក្នុងនាមជាប្រធានមហាសន្និបាតអ,ស,ប ដោយដាក់មនុស្សនៅកណ្តាលនៃការងារ ធ្វើឱ្យមានតុល្យភាពផលប្រយោជន៍ ធានាគុណភាពការងារនិងតម្លាភាព។ លោកប្រធានថ្មីក៏បានសម្តែងក្តីសង្ឃឹមថាសម័យប្រជុំលើកទី៧២ នៃមហាសន្និបាត អ,ស,បនឹងជាកិច្ចប្រជុំប្រកបដោយគុណភាព ប្រសិទ្ធភាព នឹងផ្តល់លទ្ធផលជាក់ស្ដែងចំពោះបញ្ហានានារបស់ពិភពលោក៕

ប្រតិកម្មទៅវិញ