បើកសម័យប្រជុំលើកទី៣៨ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម

Chia sẻ
(VOVWORLD) - សម័យប្រជុំលើកទី៣៨ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម ប្រព្រឹត្តទៅពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី ១០ និងថ្ងៃទី១៤ ខែតុលា នៅសាលប្រជុំ Tan Trao វិមានរដ្ឋសភា ទីក្រុងហាណូយ។
ក្នុងសម័យប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភាផ្តល់យោបល់លើគម្រោងច្បាប់នានា រួមមាន៖ គម្រោងច្បាប់ស្តីពីការគ្រប់គ្រង និងការវិនិយោគទុនរដ្ឋនៅក្នុងសហគ្រាស; គម្រោងច្បាប់ធ្វើវិសោធនកម្ម និងបំពេញ បន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីសកម្មភាពឃ្លាំមើលរបស់រដ្ឋសភា និងក្រុមប្រឹក្សា ប្រជាជន; គម្រោងច្បាប់ឧស្សាហកម្មបច្ចេកវិទ្យាឌីជីថល; គម្រោងច្បាប់វិនិយោគសាធា រណៈ (ធ្វើវិសោធនកម្ម); គម្រោងច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយ ចំនួននៃច្បាប់ផែនការមេ។
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏ផ្តល់យោបល់លើរបាយការណ៍របស់រដ្ឋាភិបាលស្តីពីលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០២៤; គម្រោងផែនការ អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមសម្រាប់ឆ្នាំ ២០២៥; ផ្តល់យោបល់លើរបាយការណ៍របស់រដ្ឋា ភិបាលស្តីពីការអនុវត្តថវិការដ្ឋក្នុងឆ្នាំ ២០២៤ គម្រោងថវិការដ្ឋ និងផែនការបែងចែក ថវិកាមជ្ឈិមក្នុងឆ្នាំ ២០២៥។ ល៕

ប្រតិកម្មទៅវិញ