បើកសម័យប្រជុំលើកទី២៩ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម

Chia sẻ

(VOVWORLD) - គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងពិចារណា និងផ្តល់យោបល់លើសេចក្តី ព្រាងសេចក្តីសម្រេចចិត្តស្តីពីយន្តការ និង
គោលនយោបាយពិសេសមួយចំនួន ដើម្បី ដោះស្រាយការលំបាក ឧបសគ្គ និងពន្លឿនដំណើរការអនុវត្តន៍កម្មវិធីគោលដៅជាតិ; ការបំពេញបន្ថែមផែនការវិនិយោគសាធារណៈរយៈពេលមធ្យមដោយដើមទុនថវិកាមជ្ឈិមដំណាក់កាល ២០២១-២០២៥។

នារសៀលថ្ងៃទី៨ មករា នៅទីក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា វៀតណាមបានបើកសម័យប្រជុំលើកទី២៩។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាបើក។ ប្រព្រឹត្តទៅរយៈពេល ១ ថ្ងៃកន្លះ អង្គ ប្រជុំចំណាយពេលវេលាច្រើនក្នុងការផ្តល់យោបល់លើការពន្យល់ ទទួល និងកែតម្រូវ សេចក្តីព្រាងច្បាប់ភូមិបាល (វិសោធនកម្ម); ផ្តល់យោបល់លើការពន្យល់ ទទួល និង កែតម្រូវសេចក្តីព្រាងច្បាប់ស្តីពីអង្គការឥណទាន (វិសោធនកម្ម)។
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងពិចារណា និងផ្តល់យោបល់លើសេចក្តី ព្រាងសេចក្តីសម្រេចចិត្តស្តីពីយន្តការ និងគោលនយោបាយពិសេសមួយចំនួន ដើម្បី ដោះស្រាយការលំបាក ឧបសគ្គ និងពន្លឿនដំណើរការអនុវត្តន៍កម្មវិធីគោលដៅជាតិ; ការបំពេញបន្ថែមផែនកាវិនិយោគសាធារណៈរយៈពេលមធ្យមដោយដើមទុនថវិកាមជ្ឈិមដំណាក់កាល ២០២១-២០២៥។
នៅក្នុងសម័យប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏នឹងផ្តល់យោបល់ លើការត្រៀមរៀបចំសម័យប្រជុំវិសាមញ្ញលើកទី៥ រដ្ឋសភានីតិកាលទី១៥; ពិនិត្យ ការងារកម្មាភិបាលក្រោមសមត្ថកិច្ចផងដែរ៕

ប្រតិកម្មទៅវិញ