បើកសម័យប្រជុំលើកទី១១នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

Chia sẻ
(VOVWORLD) - សម័យប្រជុំលើកទី ១១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកនាព្រឹកថ្ងៃទី ១១ ឧសភា នៅទីក្រុងហាណូយ។ 
បើកសម័យប្រជុំលើកទី១១នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា - ảnh 1នារសៀលថ្ងៃទី ២៦ មេសា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញថ្លែងសុន្ទរកថា បិទសម័យប្រជុំលើកទី ១០ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា (រូបថត៖ Doan Tan/TTXVN)

ប្រព្រឹត្តិទៅនាថ្ងៃទី ១១ ឧសភា ១២ ឧសភា ១៣ និង ២០ ឧសភា ក្នុងសម័យប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់យោបល់ លើខ្លឹមសារសំខាន់ៗជាច្រើន ក្នុងនោះមានមតិយោបល់ ដាក់ជូនរដ្ឋសភាពិនិត្យ និងសម្រេចលើ គម្រោង វិនិយោគផ្លូវខ្សែក្រវាត់ ទី៤ នៅតំបន់រដ្ឋធានីហាណូយ និងគម្រោងផ្លូវខ្សែក្រវ៉ាត់ ទី៣ នៅទីក្រុងហូជីមិញ។

ក៏នៅក្នុងកិច្ចប្រជុំនេះដែរ គណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងបោះឆ្នោតអនុម័ត លើសេចក្តីសម្រេចចិត្តមួយស្តីពីការពិចារណានិងសម្រេចលើការបង្កើតទីរួមស្រុកPhuong Son ចំណុះស្រុក Luc Nam និងទីរួមស្រុក Bac Ly ចំណុះស្រុក Hiep Hoa ខេត្ត Bac Giang៕

ប្រតិកម្មទៅវិញ