សម័យប្រជុំលើកទី ២៣ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា (រូបថត៖ VOV) |
តាមគម្រោង ក្នុងរយៈពេល៣ថ្ងៃធ្វើការ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងផ្តល់យោបល់ ពិចារណា និងអនុម័តលើខ្លឹមសារសំខាន់ៗ ជាច្រើនដូចជា៖ បូកសរុប និងពិនិត្យការអនុវត្តសេចក្តីសម្រេចរួម លេខ ៥២៥ របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានីតិកាលទី១៣ ស្តីពីការជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតរបស់សមាជិក សភា; ផ្តល់យោបល់លើគម្រោងច្បាប់ចរាចរណ៍ផ្លូវគោក និងគម្រោងច្បាប់ស្តីពីសណ្តាប់ ធ្នាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក; បូកសរុបសម័យប្រជុំលើកទី ៥ និងផ្តល់យោបល់បឋមលើការរៀបចំសម័យប្រជុំលើកទី៦ នៃរដ្ឋសភា នីតិកាលទី ១៥។ ទន្ទឹមជាមួយគ្នានោះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានពិចារណា និងអនុម័តលើ សេចក្តីព្រាងសេចក្តីសម្រេចចិត្ត ស្តីពីការរៀបចំអង្គភាពរដ្ឋបាលថ្នាក់ស្រុក ថ្នាក់ឃុំ អាណត្តិ ២០២៣-២០៣០។
ទាក់ទិននឹងការងារឃ្លាំមើល នៅក្នុងកិច្ចប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានស្តាប់របាយការណ៍ស្តីពីលទ្ធផលត្រួតពិនិត្យបឋម នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាស្តីពី “ការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៨៨ ឆ្នាំ ២០១៤ រដ្ឋសភា នីតិកាលទី ១៣ និងសេចក្តីសម្រេចចិត្តលេខ ៥១ ឆ្នាំ ២០១៧ រដ្ឋសភានីតិកាលទី ១៤ ស្តីពីការកែលម្អកម្មវិធីសិក្សា និងសៀវភៅសិក្សាទូទៅ”។ លើសពីនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏បានពិចារណាលើរបាយការណ៍ស្តីពីការងារស្ម័គ្រចិត្តរបស់រដ្ឋសភា ក្នុងខែឧសភា និងខែមិថុនាឆ្នាំនេះផងដែរ៕