បើកសម័យប្រជុំពេញអង្គនៃសន្និសីទ WEF ASEAN ឆ្នាំ២០១៨ក្រោមប្រធានបទ “អាទិភាពរបស់អាស៊ានក្នុងបដិវត្តន៍ឧស្សាហកម្មលើកទី៤”

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី១២ ខែកញ្ញា នៅមជ្ឈមណ្ឌលសន្និសីទជាតិ រដ្ឋធានីហាណូយ ប្រទេសវៀតណាម សន្និសីទវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ានឆ្នាំ២០១៨ (WEF ASEAN) បានបើកជាផ្លូវការ។

អញ្ជើញចូលរួមពិធីបើកមានវត្តមានរបស់ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ស្ថាបនិក ប្រធានប្រតិបត្តិ WEF លោក Klaus Schwab ឧបនាយករដ្ឋមន្រ្តីចិនលោក Hu Chunhua នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីឡាវលោក Thongloun Sisoulith នាយករដ្ឋមន្រ្តីសឹង្ហុបរីលោក Lee Hsien Loong ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo ឧបនាយករដ្ឋមន្រ្តីថៃលោក Praijin Juntong ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រី Daw Aung San Suu Kyi រួមជាមួយថ្នាក់ដឹកនាំសហគ្រាសជួរមុខយ៉ាង ច្រើនកុះករនៅក្នុងនិងក្រៅតំបន់ទៀតផង។

បើកសម័យប្រជុំពេញអង្គនៃសន្និសីទ WEF ASEAN ឆ្នាំ២០១៨ក្រោមប្រធានបទ “អាទិភាពរបស់អាស៊ានក្នុងបដិវត្តន៍ឧស្សាហកម្មលើកទី៤” - ảnh 1 ស្ថាបនិកនិងជាប្រធាន WEF លោក Klaus Schwab (រូបថត៖ VOV)

        អញ្ជើញថ្លែងមតិបើកនៅសម័យប្រជុំ ស្ថាបនិកនិងជាប្រធាន WEF លោក Klaus Schwab បានរំលេចចេញស្ថានភាពនាបច្ចុប្បន្ននិងនាអនាគតរបស់ អាស៊ានក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មលើកទី៤។ លោករូបនេះចាត់ទុកថា ប្រទេសនានាដែលទទួលបានជោគជ័យក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០នោះ នឹង ត្រូវបានកំណត់ឡើងវិញដោយប្រព័ន្ធសហគ្រិននិងសហគ្រាសចាប់អាជីព។ តាម នោះ បដិវត្តន៍៤.០នឹងលុបបំបាត់ការងារធ្វើមួយចំនួន ប៉ុន្តែបង្កើតឡើងឱកាស ដើម្បីរដ្ឋាភិបាលនានាសហការជាមួយគ្នា។ ប្រធាន WEF លោក Klaus Schwab ជឿជាក់ថា ដោយការស្រុះចិត្តគំនិតខ្ពស់ក្នុងប្លុកអាស៊ាននិងសក្ដានុភាពជាច្រើន អាស៊ាននឹងឆ្លងកាត់ពុះពារលើការសាកល្បងទាំងអស់នៃបដិវត្តន៍៤.០នេះ។

        “ពិភពលោកកំពុងចូលរួមរត់ប្រណាំងដើម្បីក្លាយទៅជាម្ចាស់បដិវត្តន៍ឧស្សាហកម្មលើកទី៤និងដឹកនាំពិភពលោក។ ប្រទេសអាស៊ាននានាដោយមានទស្សនៈ វិស័យសមស្រប អាចក្លាយទៅជាអ្នកឈានមុខគេក្នុងបដិវត្តន៍នេះ។ ខ្ញុំជឿជាក់ថា ប្លុកអាស៊ានដោយមានចំនួនប្រជាជនវ័យក្មេង និងស្មារតីធុរកិច្ចខ្ពស់ នឹងដណ្ដើម បានជ័យជំនះក្នុងការត់ប្រណាំងនេះ ហើយនោះគឺជាគោលបំណងរបស់យើងខ្ញុំ ផងដែរ”។

បើកសម័យប្រជុំពេញអង្គនៃសន្និសីទ WEF ASEAN ឆ្នាំ២០១៨ក្រោមប្រធានបទ “អាទិភាពរបស់អាស៊ានក្នុងបដិវត្តន៍ឧស្សាហកម្មលើកទី៤” - ảnh 2 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (រូបថត៖ VOV)

        រីឯខ្លួនវិញ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន អះអាងថា បដិវត្តន៍ឧស្សាហកម្មលើកទី៤បានបង្កើតឡើងជំហានលោតផ្លោះមួយ អំពីរបៀបរបប ដែលជួយតភ្ជាប់សហគ្រាសក្នុងប្លុកអាស៊ាន ពិសេសគឺសហ គ្រាសខ្នាតតូចនិងមធ្យម ជាមួយនឹងខ្សែសង្វាក់សកលលោក។ ដោយឈរលើ មូលដ្ឋាននោះ លោកនាយករដ្ឋមន្រ្តីបានលើកសំណើស្ដីពីអាទិភាពមួយចំនួន សម្រាប់អាស៊ាននាពេលខាងមុខ។ តាមនោះ ទន្ទឹមនឹងការតភ្ជាប់ហេដ្ឋារចនា សម្ព័ន្ធ អាស៊ានក៏ត្រូវចែក រំលែកទិន្នន័យ កែសម្រួលដល់បរិយាកាសធ្វើអាជីវកម្ម របៀបរបបនិងច្បាប់ ជាដើម។ ជាពិសេសលោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ទៅ លើការអភិវឌ្ឍវិស័យអប់រំ។

        “ក្នុងសម័យកាល៤.០នេះ ប្រទេសអាស៊ានជាច្រើនបានបង្កើតមជ្ឈមណ្ឌល ផ្លាស់ប្ដូរថ្មីច្នៃប្រឌិតនិងថ្នាលបណ្ដុះធនធានថ្នាក់ជាតិ។ យើងចាំបាច់ត្រូវ កសាង ក្របខ័ណ្ឌតភ្ជាប់ថ្នាលបណ្ដុះធនធានទាំងនេះ ដើម្បីកសាងយុទ្ធសាស្ត្របណ្ដុះ បណ្ដាលអ្នកមានទេពកោសល្យនៃប្រទេសអាស៊ានទាំងឡាយ។ ក្រោមឥទ្ធិពល នៃបដិវត្តន៍ឧស្សាហកម្មលើកទី៤ ទាមទារឲ្យមានការផ្លាស់ប្ដូរយ៉ាងខ្លាំងក្លាក្នុង វិស័យអប់រំឲ្យបានសមស្របទៅនឹងនិន្នាការអភិវឌ្ឍថ្មីនិងការផ្លាស់ប្ដូរជាបន្តបន្ទាប់នៃជំនាញវិជ្ជាជីវៈ។ ខ្ញុំស្នើឲ្យបង្កើតបណ្ដាញអប់រំនិងកសាងបណ្ដាញអប់រំអស់ មួយជីវិតនៅប្រទេសអាស៊ានទាំងអស់”។

        នៅសម័យប្រជុំនេះដែរ សាររបស់អគ្គលេខាធិការអ.ស.បលោក Antonio Guterres ស្ដីពី WEF ASEAN និងសន្ទុរកថារបស់ថ្នាក់ដឹកនាំនៃប្រទេស ក្នុងតំបន់ និងដៃគូនានា ក៏បានអះអាងថា នឹងរួមដំណើរជាមួយអាស៊ានដើម្បីឆ្លៀតយក បច្ចេកវិទ្យាថ្មីសំដៅរុញថយក្រោយហានិភ័យនៃបដិវត្តន៍ឧស្សាហកម្មលើកទី៤៕

ប្រតិកម្មទៅវិញ