សម័យប្រជុំលើកទី ៧៦ នៃមហាសន្និបាតសុខភាពពិភពលោក (WHA) រូបថត៖ Twitter |
អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា សម័យប្រជុំ WHA លើកទី ៧៦ នឹងកំណត់អនាគតចំពោះមុខ និងរយៈពេលវែងរបស់ WHO ដោយចាប់ផ្តើមពីសេចក្តីព្រាងថវិកាសម្រាប់រយៈពេលពីរឆ្នាំខាងមុខ ការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុសំខាន់ៗ និរន្តរភាព និងការផ្លាស់ប្តូរសម្រាប់កែលម្អដំណើរការ និងគណនេយ្យភាពរបស់អង្គការសុខភាពពិភពលោក។
ថ្លែងសុន្ទរកថាបើកសម័យប្រជុំ WHA លើកទី ៧៦ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានសង្កត់ធ្ងន់ថា WHO ប្រឈមមុខនឹងបញ្ហាស្មុគស្មាញជាច្រើន។ ប្រទេសជាសមាជិករបស់ WHO បានចាប់ផ្តើមចរចាកិច្ចព្រមព្រៀងអន្តរជាតិមួយដើម្បីធានាថា ពិភពលោកត្រូវបានបំពាក់ឱ្យកាន់តែប្រសើរឡើងក្នុងការទប់ស្កាត់ ឬឆ្លើយតបប្រកបដោយប្រសិទ្ធភាពជាងនៅក្នុងករណីផ្ទុះជំងឺរាតត្បាតផ្សេងទៀត។ លោក Tedros Adhanom Ghebreyesus បានចាត់ទុកថា នោះត្រូវតែជាកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រដែលសម្គាល់ការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងវិធីសាស្រ្ត ឆ្ពោះទៅរកសន្តិសុខសុខភាពពិភព លោក បន្ទាប់ពីវិបត្តិ កូវីដ ១៩។ បច្ចុប្បន្ននេះ ដំណើរការនៃការចរចាកិច្ចព្រមព្រៀងនេះ នៅតែស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ ប៉ុន្តែគោលដៅគឺត្រូវសម្រេចបានលទ្ធផលនៅពេលបើកកិច្ចប្រជុំ WHA បន្តនៅឆ្នាំក្រោយ៕