|
បើកសម្ភោធន៍បន្ទប់រៀនមានឈ្មោះលោកប្រធានហូជីមិញនៅសហព័ន្ធរុស្ស៊ី (VOV) |
Vovworld-នារសៀលថ្ងៃទី២៦វិច្ឆិកានៅវិទ្យាស្ថានពលកម្មនិងទំនាក់ទំនង
សង្គមនៅរដ្ឋធានីម៉ូស្គូ(សហព័ន្ធរុស្ស៊ី) បានប្រព្រឹត្តទៅពិធីបើកសម្ភោធន៍បន្ទប់រៀន
មានឈ្មោះលោកប្រធានហូជីមិញ កន្លែងតាំងបង្ហាញរូបថតសៀវភៅវីដេអូរនិងវត្ថុអនុស្សាវរីយ៍អំពីលោកប្រធាន។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ី
លោក Pham Xuan Son បានលើកច្បាស់ថា ការបើកបន្ទប់រៀនមានឈ្មោះលោក
ប្រធានហូជីមិញជាការរួមចំណែកសំខាន់ក្នុងកិច្ចការពង្រឹងនិងពង្រីកដោយឥតឈប់
ឈរចំណងមិត្តភាពជាប្រពៃណី ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រក៏ដូចជាការយល់ដឹង
និងទំនុកទុកចិត្តគ្នាទៅវិញទៅមករវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី។ រីឯនាយក
វិទ្យាស្ថានពលកម្មនិងទំនាក់ទំនងសង្គម សាស្ត្រាចារ្ស Kodzkin បានឲ្យដឹងថា៖
“យើងខ្ញុំបើកបន្ទប់រៀនមានឈ្មោះអគ្គមគ្គុទេសដ៏មហិមារវៀតណាមហូជីមិញ ជាអ្នកដែលដាក់គ្រឹះស្ថាន និងមានការរួមចំណែកជាច្រើនសំរាប់ទំនាក់ទំនងវៀត
ណាម-រុស្ស៊ី សំដៅអភិវឌ្ឍន៍ទិសដៅមួយក្នុងបណ្ដាទិសដៅអាទិភាពយុទ្ធសាស្ត្រ
របស់វិទ្យាស្ថានក្នុងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម។ នៅទីនេះប្អូនៗអាច
រៀនសូត្រផងមានលក្ខណៈដើម្បីទស្សនាវត្ថុតាំងបង្ហាញរូបភាពនិងស្វែងយល់អំពី
អគ្គមគ្គុទេសដ៏មហិមាររបស់វៀតណាមផង៕”