បើកសម្ពោធភូមិបច្ចេកវិទ្យាជាតិ AI - បញ្ញាសិប្បនិមិត្តនៅទីក្រុង Hue

Chia sẻ
(VOVWORLD) - នៅក្នុងវេទិកានេះ អ្នកជំនាញ ធុរកិច្ច អ្នកដឹកនាំភូមិបច្ចេកវិទ្យា សហប្រធានភូមិបច្ចេកវិទ្យាជាតិ បានចែករំលែកនូវបទពិសោធន៍ និងស្នើដំណោះស្រាយ ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍។ 
បើកសម្ពោធភូមិបច្ចេកវិទ្យាជាតិ AI - បញ្ញាសិប្បនិមិត្តនៅទីក្រុង Hue - ảnh 1ពិធីប្រគល់សម្រេចចិត្តបង្កើតភូមិបច្ចេកវិទ្យា AI - បញ្ញាសិប្បនិមិត្ត នៅ Hue (រូបថត៖ VOV)

នាថ្ងៃទី ២៧ ខែតុលា នៅទីក្រុង Hue គណៈកម្មាធិការប្រជាជនខេត្ត Thua Thien Hue បានសហការជាមួយក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារៀបចំវេទិកា “ជួបប្រាស្រ័យជាមួយប្រធានភូមិបច្ចេកវិទ្យាជាតិ - បើកសម្ពោធភូមិបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៅទីក្រុង Hue និងកិច្ចពិភាក្សាអំពីការកសាង ប្រព័ន្ធអេកូឡូស៊ីចាប់ផ្ដើមអាជីវកម្មនៅរាជធានីបុរាណ”។

នៅក្នុងវេទិកានេះ អ្នកជំនាញ ធុរកិច្ច អ្នកដឹកនាំភូមិបច្ចេកវិទ្យា សហប្រធានភូមិបច្ចេកវិទ្យាជាតិ បានចែករំលែកនូវបទពិសោធន៍ និងស្នើដំណោះស្រាយ ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍។ លោក Nguyen Thanh Binh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Thua Thien Hue បានឲ្យដឹងថា៖ “សេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយស្តីពីការកសាង និងអភិវឌ្ឍន៍ ខេត្ត Thua Thien Hue ដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ បានកំណត់ថា Thua Thien Hue នឹងត្រូវបានសាងសង់ទៅជាមជ្ឈមណ្ឌលវិទ្យាសាស្ត្រដ៏សំខាន់របស់ប្រទេសជាតិ។ នេះជាកិច្ចការសំខាន់ណាស់។ យើងបានដាក់ចេះនូវដំណោះស្រាយជាច្រើន ដើម្បីកសាងគម្រោង ស្តីពី រាជធានីបុរាណចាប់ផ្តើមអាជីវកម្ម  ដើម្បីជំរុញចលនាចាប់ផ្តើមអាជីវកម្ម នវានុវត្តន៍។  ហើយយើងពិចារណាលើភាពជាសហគ្រិន ការច្នៃប្រឌិត   ដើម្បីជំរុញឲ្យទីក្រុង Hue ឱ្យក្លាយជាមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា”។

បើកសម្ពោធភូមិបច្ចេកវិទ្យាជាតិ AI - បញ្ញាសិប្បនិមិត្តនៅទីក្រុង Hue - ảnh 2ការបង្ហាញ និងណែនាំផលិតផលមួយចំនួននៃភូមិបច្ចេកវិទ្យាគំរូ (រូបថត៖ VOV)

ក្នុងឱកាសនេះ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបានបើកសម្ពោធភូមិបច្ចេកវិទ្យាជាតិ - បញ្ញាសិប្បនិម្មិត AI នៅ Thua Thien Hue។ ភូមិបច្ចេកវិទ្យា AI ជាតិនៅទីក្រុង Hue នឹងរួមចំណែកនាំមកនូវបច្ចេកវិទ្យា AI ដល់ជីវភាពរស់នៅប្រចាំថ្ងៃជាបណ្តើរៗ៕

ប្រតិកម្មទៅវិញ