ផ្ទះសហគមន៍នៅភូមិ Vi Ro Ngheo (រូបថត៖ VOV) |
ភូមិ Vi Ro Ngheo ឃុំ Dak Tang មានចម្ងាយប្រហែល ៤០គីឡូម៉ែត្រពីទីរួមស្រុក Mang Den ស្រុក Kon Plong។ ភូមិនេះមានគ្រួសារចំនួន ៦៣ មានប្រជាជនប្រហែល ៣០០ នាក់ក្នុងនោះ ១០០% ជាជនជាតិ Xo Dang។ ដោយសារនៅព័ទ្ធជុំវិញដោយព្រៃឈើ ប្រជាជនស្គាល់ពីរបៀបរក្សាតម្លៃវប្បធម៌ប្រពៃណី ដូច្នេះ Vi Ro Ngheo នៅតែរក្សាបាននូវលក្ខណៈពិសេសដ៏ស្រស់ស្អាតជាច្រើននៅក្នុងស្ថាបត្យកម្ម និងសកម្មភាពរបស់ប្រជាជន Xo Dang។
ក្រោយរយៈពេលជាង៣ឆ្នាំនៃការសាងសង់ភូមិ Vi Ro Ngheo ទៅជាភូមិសហគមន៍ទេសចរណ៍ រហូតមកដល់ពេលនេះ ភូមិបានបញ្ចប់តាមគោលដៅដែលបានកំណត់។ លោក Pham Van Thang អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Kon Plong ឲ្យដឹងថា៖ “យើងបានចលនាគ្រួសារនីមួយៗ ស្ដារឡើងវិញនូវតម្លៃវប្បធម៌ទាំងអស់ បង្កើតក្រុមគ្រួសារដើម្បីអភិវឌ្ឍបន្លែ គ្រួសារផ្គត់ផ្គង់មាន់ ទា ជ្រូក រៀបចំចម្អិនអាហារ។ យើងកំណត់មុខម្ហូបនៅទីនេះថាជាបន្លែ មើម ផ្លែឈើ និងត្រីជ្រោះទឹកជាអាហារចម្បង ដែលសុទ្ធសឹងជាម្ហូបតំបន់ ដូច្នេះពេលភ្ញៀវមកត្រូវតែមានមុខម្ហូបប្រចាំតំបន់។ យើងក៏បានផ្សព្វផ្សាយ កៀរគរប្រជាជន និងដាក់ចេញជាបទប្បញ្ញត្តិផងដែរ ដើម្បីឲ្យប្រជាពលរដ្ឋក្នុងស្រុកទាំងអស់ពិតជាអាចធ្វើទេសចរណ៍ និងទទួលបានផលប្រយោជន៍ពីទេសចរណ៍”។
គោលដៅរបស់ស្រុក Kon Plong គឺកសាងភូមិទេសចរណ៍សហគមន៍ Vi Ro Ngheo ទៅជាគោលដៅទាក់ទាញ។ ទន្ទឹមនឹងនោះ បន្តអភិរក្ស និងលើកតម្កើងតម្លៃវប្បធម៌ប្រពៃណី៕
គណៈប្រតិភូកីឡាវៀតណាមចេញដំណើរទភកម្ពុជាដើម្បីចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២
នាព្រឹកថ្ងៃទី៣ ឧសភា នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai (ទីក្រុងហាណូយ) សមាជិកនៃគណៈប្រតិភូកីឡាវៀតណាមជិត ១៤០ នាក់បានចេញដំណើរទៅកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣២។
នេះជាថ្ងៃចេញដំណើរដ៏មានសមាជិកច្រើនបំផុតនៃគណៈប្រតិភូកីឡាវៀតណាមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ រួមមានៈ ថ្នាក់ដឹកនាំ កម្មាភិបាល គ្រូបង្វឹក និងកីឡាករ-កីឡាការិនីនៃក្រុមមួយចំនួនដូចជា ផេនខេកស៊ីឡាត ការ៉ាតេ ការ៉ាតេដូ គុនខ្មែរ…។ ថ្លែងមុននឹងចាកចេញ ប្រធានគណៈប្រតិភូ Dang Ha Viet បានសម្តែងការប្តេជ្ញាចិត្តរបស់គណៈប្រតិភូកីឡាវៀតណាម មុននឹងចេញទៅប្រកួតនៅស៊ីហ្គេមលើកទី៣២៖ “ក្នុងបរិយាកាសប្រទេសទាំងមូលកំពុងអបអរសាទរពិធីបុណ្យធំៗ ជាពិសេសគណៈប្រតិភូកីឡាវៀតណាមទទួលបានមេដាយមាសទី១ ពួកយើងមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់ ត្រៀមខ្លួនជាស្រេចសម្រាប់ការប្រកួត។ នេះជាមេដាយមាសទី១ របស់គណៈប្រតិភូកីឡាវៀតណាម ហើយក៏ជាមេដាយមាសទី១ នៅស៊ីហ្គេមលើកទី៣២ផងដែរ។
គណៈប្រតិភូនឹងទៅដល់អាកាសយានដ្ឋានភ្នំពេញ (កម្ពុជា) នៅរសៀលថ្ងៃនេះ។
នាព្រឹកថ្ងៃទី០៣ ឧសភា នេះផងដែរ ពិធីបង្ហូតទង់ជាតិនៃប្រតិភូកីឡាដែលចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ បានប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិកម្ពុជា មរតកតេជោ។
សូមគូសបញ្ជាក់ថា មេដាយមាសទី១ នៃស៊ីហ្គេមលើកទី៣២ បានទៅប្រតិភូកីឡាវៀតណាម បន្ទាប់ពីកីឡាករ Phuong Thao និង Hong An ធ្វើបានល្អកាលពីរសៀលម្សិលមិញ ក្នុងវិញ្ញាសាវាយអុកនារី៕