|
បើកសម្ពោធន៍មជ្ឈមណ្ឌលហោលបំបាត់ជាតិពុលដើមដំបូងនៅតំបន់ Tay Nguyen(http://tainguyenmoitruong.com.vn/) |
(VOV)_នាព្រឹកថ្ងៃទី ២០ កុម្ភះ សមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌
លឿងទុំ/Dioxin ទីក្រុង Da Nang (ភាគកណ្ដាលវៀតណាម) បានបើកសម្ពោធន៍ ដាក់អោយដំណើការមជ្ឈមណ្ឌលហោលបំបាត់ជាតិពុល និងនីតិសម្បទាឡើងវិញ
សំរាប់ ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin និងប្រជាជនក្នុងតំបន់
ភូមិសាស្ត្រ។ នេះគឺជា មជ្ឈមណ្ឌលហោលបំបាត់ជាតិពុលទី៣ក្នុងទូទាំងប្រទេស
និងជាមជ្ឈមណ្ឌលដើមដំបូងនៅតំបន់Tay Nguyen តំបន់ខ្ពង់រាប។
លោកស្រីNguyen Thi Hien ប្រធានសមាគម ជនរងគ្រោះដោយជាតិគីមីពុលពណ៌ លឿងទុំ/Dioxin ទីក្រុង Da Nang បានអោយដឹងថា៖
“ យើងខ្ញុំកសាងមជ្ឈមណ្ឌលនេះគឺសំដៅបង្កើនសុខភាពសំរាប់បណ្ដា ជនរង គ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin និងអ្នកមានគោលបំណងបង្កើនសុខ
ភាព។”
មជ្ឈមណ្ឌលនេះត្រូវបានសាងសង់លើផ្ទៃដីជាង៣០០ម៉ែត្រក្រឡា ដោយមាន
ទុនវិនិយោគជាង២,២ ពាន់លានដុង ដោយមូលនិធិ Harris Freeman ( អាមេរិក) ផ្តល់
ជំនួយ៕