បើកសម្ពោធគេហទំព័រទិន្នន័យវេជ្ជសាស្រ្តនិងប្រព័ន្ធព័ត៌មានពិនិត្យប័ណ្ណធានារ៉ាប់រងសុខាភិបាល

Chia sẻ
(VOVworld)-នៅក្នុងសន្និសីទអនុវត្តការងារអភិវឌ្ឍន៍ប័ណ្ណធានារ៉ាប់រងសុខាភិបាល ដំណាក់កាល២០១៦-២០២០ បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ 
បើកសម្ពោធគេហទំព័រទិន្នន័យវេជ្ជសាស្រ្តនិងប្រព័ន្ធព័ត៌មានពិនិត្យប័ណ្ណធានារ៉ាប់រងសុខាភិបាល - ảnh 1
ដ្ឋមន្ត្រីក្រសូងសុខាភិបាលវៀតណាមលោកស្រី Nguyen Thi Kim Tien ថ្លែងមតិក្នុងពិធី

(VOVworld)-នៅក្នុងសន្និសីទអនុវត្តការងារអភិវឌ្ឍន៍ប័ណ្ណធានារ៉ាប់រងសុខាភិបាល
ដំណាក់កាល២០១៦-២០២០ បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ ក្រសួងសុខាភិ
បាល វៀតណាមបានរួមសហការជាមួយស្ថាប័នធានារ៉ាប់រងសង្គមវៀតណាម​បើក
សម្ពោធ ដាក់ឲ្យដំណើរការគេហទំព័រ ទិន្នន័យវេជ្ជសាស្រ្តនិងប្រព័ន្ធព័ត៌មានពិនិត្យ
ប័ណ្ណធានា រ៉ាប់រងសុខាភិបាល។ នេះជាចំណុចលោតផ្លោះក្នុងកិច្ចការគ្រប់គ្រង់ការ
ពិនិត្យ ព្យាបាលជំងឺ និងការទូទាត់ធានារ៉ាប់រងសុខាភិបាល។ ប្រព័ន្ធព័ត៌មានពិនិត្យ
ប័ណ្ណ ធានារ៉ាប់រងសុខាភិបាលដំណើរសកម្ម​ភាព Online ដែលជួយឲ្យមូលដ្ឋានសុខា
ភិបាល  ស្វែងរកព័ត៌មាន ទិន្នន័យរបស់អ្នកជំងឺមានប័ណ្ណធានារ៉ាប់រងសុខាភិបាល
និងគ្រប់គ្រង ក្នុងទូទាំងប្រទេស ជួយឲ្យការទូទាត់ចំណាយពិនិត្យព្យាបាលជំងឺប្រព្រឹត្ត
ទៅយ៉ាងងាយស្រួល។ រដ្ឋមន្ត្រីក្រសូងសុខាភិបាលវៀតណាមលោកស្រី Nguyen Thi
Kim Tien បានឲ្យដឹងថា៖

“ត្រូវបង្កើនការអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការគ្រប់គ្រង់ការពិនិត្យព្យាបាលជំងឺនិង
​ទូទាត់ប័ណ្ណធានារ៉ាប់រង។ អនុវត្តការផ្សាភ្ជាប់ ទិន្នន័យពiនិត្យនិងទូទាត់ប័ណ្ណធានារ៉ាប់
 រងមុនឆ្នាំ២០១៦តាមការណែនាំរបស់រដ្ឋាភិបាល។ ខ្ញុំស្នើរឲ្យគណៈកម្មាធិការខេត្តនានា
 ក៏ដូចជាមន្ទីរសុខាភិបាល បញ្ជាណែនាំឲ្យមូលដ្ឋានពិនិត្យព្យាបាលជំងឺត្រូវមានការ
ផ្សាភ្ជាប់បណ្តាញអ៊ីនធើណែតជាមួយស្ថាប័នធានារ៉ាប់រងនានា តាមទិន្នន័យដើមដែល
ក្រសួងសុខាភិបាលផ្សព្វផ្សាយ ”៕

ប្រតិកម្មទៅវិញ