បើកសប្ដាហ៍ទេសចរណ៍បៃតងវាលទំនាបទន្លេ Cuu Long ២០១៥

Chia sẻ
(VOVworld) - ក្រោមប្រធានបទ “ភាគខាងលិចបៃតង”
 សប្ដាហ៍ទេសចរណ៍បៃ តងវាយទំនាបទន្លេ Cuu Long
 ឆ្នាំ២០១៥ បានបើកនាយប់ថ្ងៃទី២៩ មិថុនា នៅទីក្រុង
 Can Tho ភាគខាងជើងវៀតណាម។
បើកសប្ដាហ៍ទេសចរណ៍បៃតងវាលទំនាបទន្លេ Cuu Long ២០១៥ - ảnh 1
ទន្លេ១នៅតំបន់វាលទំនាបទន្លេ Cuu Long (រូបថត៖TTXVN)

(VOVworld) - ក្រោមប្រធានបទ “ភាគខាងលិចបៃតង” សប្ដាហ៍ទេសចរណ៍បៃតង
វាលទំនាបទន្លេ Cuu Long ឆ្នាំ២០១៥ បានបើកនាយប់ថ្ងៃទី២៩ មិថុនា នៅទីក្រុង
 Can Tho ភាគខាងជើងវៀតណាម។ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅដល់ថ្ងៃទី៣
កក្កដា ខាងមុខហើយទាក់ទាញការចូលរួមរបស់ខេត្តក្រុងក្នុងប្រទេសចំនួន៥០
ទីក្រុងធំៗមួយចំនួននៃប្រទេសនានាក្នុងអនុតំបន់ទន្លេមេគង្គដូចជា ឡាវ កម្ពុជា ថៃ
ម៉ីយ៉ាន់ម៉ា ព្រមទាំងស្ថាប័នការទូត អង្គការ ក្រុមហ៊ុន សមាគមន៍ទេសចរណ៍នៅក្នុង
និងក្រៅប្រទេសទៀតផង។នេះគឺជាឱកាសដើម្បីផ្សព្វផ្សាយសក្ដានុភាព​ឧត្តមភាព
ខាងទេសចរណ៍នៃតំបន់វាលទំនាបទន្លេ Cuu Long ក៏ដូចជាដើម្បី បណ្ដាខេត្តក្រុង
ស្ថាប័ន ក្រុមហ៊ុននៅក្នុងនិងក្រៅប្រទេសបង្កើនទំនាក់ទំនងសហប្រតិបតិ្តការអភិ
វឌ្ឍន៍ទេសចរណ៍ដោយនិរន្តភាពផងដែរ។ថ្លែងមតិនៅពិធីបើក ឧបនាយករដ្ឋមន្រ្តី
វៀតណាមលោក Vu Van Ninh បានសង្កត់ធ្ងន់ថា៖

“ខ្ញុំស្នើរឲ្យបណ្ដាខេត្តក្រុងត្រូវបង្កើនការផ្សាភ្ជាប់នៅក្នុងតំបន់ ហើយឈរលើមូល
ដ្ឋាននេះ បង្កើតប្រព័ន្ធកន្លែងទេសចរណ៍ដ៏វិសេសវិសាល ឆ្លើយតបទៅនឹងតម្រូវការ
ខ្ពស់និងសម្បូរបែប របស់ភ្ញៀវទេសចនៅក្នុងនិងក្រៅប្រទេស។ទន្ទឹមនឹងនោះ
កសាងផលិតផលទេសចនានា តាមឧត្តមភាពនៃតំបន់ដូចជា៖ទេសចរណ៍ធម្ម
ជាតិ ទេសចរណ៍កោះសមុទ្រ ជាដើមទៀតផង"៕

ប្រតិកម្មទៅវិញ