ការសម្តែងសិល្បៈនៅក្នុងកម្មវិធី។ (រូបថត៖ Tuan Duc/TTXVN) |
កម្មវិធីនេះត្រូវបានប្រារព្ធ ឡើងដើម្បីអបអរសាទរខួបលើកទី ៩៣ ទិវាបង្កើតរណសិរ្សឯកភាពជាតិវៀតណាម (ថ្ងៃទី ១៨ វិច្ឆិកា) និងខួបលើកទី ៧៨ ទិវាបេតិកភណ្ឌវប្បធម៌វៀតណាម (ថ្ងៃទី ២៣ ខែវិច្ឆិកា)។
អញ្ជើញថ្លែងសុន្ទរកថានៅពិធី ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិ វៀតណាម លោក Do Van Chien បានអះអាងថា កម្លាំងពលំនៃផែនមហាសាមគ្គីជាតិ ទាំងមូល គឺជាធនធានមួយក្នុងចំណោមធនធានដ៏សំខាន់បំផុត ដើម្បីជួយប្រទេសជាតិ ជំនះពុះពាររាល់ការលំបាក បញ្ហាប្រឈម និងអនុវត្តន៍ប្រកបដោយជោគជ័យនូវបុព្វ ហេតុផ្លាស់ប្ដូរថ្មី។ លោក Do Van Chien បាន ស្នើថា នាពេលខាងមុខ ត្រូវបង្កើន ការងារឃោសនា ចលនាដើម្បីឲ្យជនរួមជាតិនៃជនជាតិជាបងប្អូនទាំង ៥៤ រួមចំណែក យ៉ាងសកម្មក្នុងការកសាងមាតុភូមិ និងប្រទេសជាតិ។ ទន្ទឹមនឹងនោះ បន្តដាក់ឲ្យ អនុវត្តន៍នូវយន្តការ និងគោលនយោបាយដើម្បីលើកកំពស់ជីវភាពសម្ភារៈ និងស្មារតី របស់ប្រជាជន; បង្រួញគម្លាតនៃកម្រិតរស់នៅរវាងតំបន់ឆ្ងាយដាច់ស្រយាល តំបន់ជន ជាតិភាគតិច និងតំបន់ព្រៃភ្នំបើធៀបនឹងតំបន់អភិវឌ្ឍន៍នានា។
សប្តាហ៍ “មហាសាមគ្គីភាពនៃបណ្ដាជនជាតិ - បេតិកភណ្ឌវប្បធម៌វៀតណាមឆ្នាំ ២០២៣” ត្រូវបានរៀបចំឡើងដើម្បីលើកតម្កើងតម្លៃវប្បធម៌ប្រពៃណីដ៏ល្អប្រសើររបស់ បណ្ដាជនជាតិក្នុងសហគមន៍ជនជាតិទាំងចំនួន ៥៤; រួមចំណែកលើកកំពស់មសសិកា ទទួលខុសត្រូវក្នុងការកសាង និងអភិវឌ្ឍវប្បធម៌និងមនុស្សវៀតណាម ដើម្បីបំពេញ តម្រូវការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ប្រទេសជាតិ៕