នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong អញ្ជើញថ្លែងក្នុងសន្និសីទអនាគតអាស៊ី |
ឧបនាយករដ្ឋមន្ត្រីប្រចាំការវៀតណាមលោក Pham Binh Minh បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមសន្និសីទដោយផ្ទាល់។ អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Binh Minh សុទ្ធតែបានផ្ដោតសំខាន់លើទិសស្លោកគឺ ធ្វើយ៉ាងម៉េចដើម្បីពង្រីកតួនាទីរបស់ប្រទេសនីមួយៗ បង្កើនកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយរាល់បញ្ហាប្រឈមនាពេលខាងមុខ។
សន្និសីទឆ្នាំនេះមានប្រធានបទគឺ “ការកំណត់ឡើងវិញនូវតួនាទីរបស់ទ្វីបអាស៊ី នៅក្នុងពិភពលោកដែលបែកខ្ញែក” ។ ក្រៅពីសុន្ទរកថាតាមអនឡាញរបស់ថ្នាក់ដឹកនាំនានានោះ កិច្ចពិភាក្សាជាច្រើននឹងបានប្រព្រឹត្តិទៅក្នុងរយៈពេល ២ ថ្ងៃដោយប្រធានបទដូចជា៖ ការផ្លាស់ប្តូរពិភពលោកពីអាស៊ី – អនាគតដែលបង្កើតឡើងដោយសហគ្រាស; ជម្លោះរវាងសហរដ្ឋអាមេរិក និងចិន និងឥទ្ធិពលដល់សណ្តាប់ធ្នាប់ សន្តិសុខ និងសេដ្ឋកិច្ចរបស់អាស៊ី; ការអភិវឌ្ឍន៍សហគ្រាសអាស៊ីតាមរយៈការផ្លាស់ប្តូរវប្បធម៌។ តាមនោះ បណ្តាប្រទេសអាស៊ីនឹងរួមសហការគ្នាយ៉ាងជិតស្និទ្ធថែមទៀតក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមថ្មីៗក្នុងតំបន់ និងសកលលោក ក៏ដូចចាកសាងតំបន់អភិវឌ្ឍន៍មួយ រួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ផងដែរ៕