ប្រតិភូថតរូបអនុស្សាវរីយ៍ក្នុងពិធីបើកសន្និសីទយុវជនអាស៊ាន-ឥណ្ឌាលើកទី៤។ (រុបថត៖ Ramakrishna G/ thehindu.com) |
ថ្លែងក្នុងពិធីបើកសន្និសីទ លោក G.Kishan Reddy រដ្ឋមន្ត្រីក្រសួងវប្បធម៌ ទេសចរណ៍ និងអភិវឌ្ឍន៍ឥណ្ឌា បានអំពាវនាវដល់យុវជនត្រូវខិតខំប្រឹងប្រែងកសាងទំនាក់ទំនងយ៉ាងទូលំទូលាយជាមួយអាស៊ានលើគ្រប់វិស័យ។ ដោយរំលឹកពី "ផែនការការងារបច្ចេកវិទ្យាឌីជីថលឥណ្ឌា-អាស៊ានឆ្នាំ ២០២៣” ដែលបានប្រកាសនាពេលថ្មីៗនេះ លោកបានកំណត់ថា ដំណើរការនៃការកសាងសមត្ថភាព និងការចែករំលែកចំណេះដឹងនៅក្នុងវិស័យដែលកំពុងរីកចម្រើនដូចជា Internet of Things (IoT) និងបច្ចេកវិទ្យាទូរគមនាគមន៍ ៥G នឹងធ្វើអោយប្រសើរឡើងនូវការចូលរួមរបស់បណ្តាប្រទេស។
តាមគម្រោង ក្នុងអំឡុងពេលប្រព្រឹត្តទៅសន្និសីទ គណៈប្រតិភូនឹងពិភាក្សាអំពីប្រធានបទស្នូលនៃការតភ្ជាប់អាស៊ាន-ឥណ្ឌា ភាពជាដៃគូឌីជីថល កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងអភិបាលកិច្ចល្អ ព្រមទាំងវប្បធម៌ និងកិច្ចសហប្រតិបត្តិការប្រជាជនផងដែរ។ សន្និសីទនឹងបិទនៅថ្ងៃទី ១៦ ខែកុម្ភៈ៕