លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញប្រគល់ជូនមហាសន្និបាតរូបគំនូររបស់ប្រធានហូជីមិញ ( រូបថត៖ Thong Nhat/TTXVN) |
អញ្ជើញថ្លែងមតិនៅឯសន្និបាត លោកប្រធានរដ្ឋបានអះអាងថា បក្ស រដ្ឋតែងតែផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការកែទម្រង់ស្ថាប័ននិងសកម្មភាពរបស់មេធាវី។ ជាពិសេស ឯកសារនៃមហាសន្និបាតបក្សលើកទី១៣ ក៏បានបញ្ជាក់ដែរថា ចាំបាច់ត្រូវផ្តោតលើការកសាងធនធានមនុស្សសម្រាប់វិស័យតុលាការប្រកបដោយគុណភាពខ្ពស់ ក្នុងនោះមានទាំងផ្នែកជំនួយការតុលាការផងដែរ។
ដោយសង្កត់ធ្ងន់លើភារកិច្ចនៃកំណែទម្រង់ប្រព័ន្ធតុលាការ ការកសាងនីតិរដ្ឋសង្គមនិយម កំពុងដាក់បន្ទុកថ្មីនោះ លោកប្រធានរដ្ឋបានស្នើថា មេធាវីត្រូវម្ចាស់ការ ស្មោះត្រង់ គោរពការពិតសត្យានុម័ត គោរពតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈក្នុងប្រតិបត្តិការ។ មេធាវីមានកាតព្វកិច្ចនិងទំនួលខុសត្រូវក្នុងការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋនិងអង្គការនានា ព្រមទាំងការពារច្បាប់សង្គមនិយមនិងការពារផលប្រយោជន៍ស្របច្បាប់របស់រដ្ឋ។
ទន្ទឹមជាមួយគ្នានោះ មេធាវីម្នាក់ៗ ត្រូវបំពេញទំនួលខុសត្រូវផ្នែកនយោបាយនិងសង្គមរបស់ខ្លួន ដោយចូលរួមយ៉ាងសកម្មក្នុងដំណើរការនីតិវិធីច្បាប់ ក្នុងស្មារតីនៃកំណែទម្រង់ប្រព័ន្ធតុលាការ ការផ្តល់ប្រឹក្សាផ្នែកច្បាប់ដល់ជនក្រីក្រ មុខសញ្ញាគោលនយោបាយ ការផ្សព្វផ្សាយច្បាប់ និងការអប់រំ និងសកម្មភាពសង្គមផ្សេងៗទៀត។ មេធាវីត្រូវមានស្មារតីរក្សាគុណភាពនយោបាយ ក្រមសីលធម៌វិជ្ជាជីវៈជានិច្ច មិនប្រព្រឹត្តទង្វើផ្ទុយនឹងច្បាប់ទាល់តែសោះ។
លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើថា ក្នុងបរិបទនៃសមាហរណកម្មអន្តរជាតិ ចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិអំពីមេធាវី បង្កើតលក្ខខណ្ឌសម្រាប់មេធាវី វៀតណាមផ្លាស់ប្តូរនិងរៀនសូត្រពីបទពិសោធន៍អន្តរជាតិ ចូលរួមយ៉ាងសកម្ម ក្នុងកិច្ចការពារសិទ្ធិនិងផលប្រយោជន៍របស់សហគ្រាសវៀតណាម ការពារផលប្រយោជន៍ជាតិក្នុងជម្លោះច្បាប់អន្តរជាតិ; សម្របសម្រួលជាមួយក្រសួងយុត្តិធម៌ ក្នុងការកសាង និងបណ្តុះបណ្តាលក្រុមមេធាវីជំនាញក្នុងវិស័យពាណិជ្ជកម្មអន្តរជាតិ ស្រាវជ្រាវ និងស្នើទៅរដ្ឋាភិបាលអំពីគោលនយោបាយទាក់ទាញមេធាវីឱ្យចូលរួមយ៉ាងស៊ីជម្រៅ ក្នុងបណ្តឹងអន្តរជាតិទាក់ទងដល់សិទ្ធិនិងផលប្រយោជន៍ស្របស្បាប់របស់វៀតណាម៕