បន្ទាប់ពីអញ្ជើញជូនពរបុណ្យតេតរួច លោកប្រធានរដ្ឋ Nguyen Xuan Phuc និងគណៈប្រតិភូបានអុជធូបនៅសាលធំនៃវត្ត (រូបថត៖ VOV) |
នាថ្ងៃទី ១៦ ខែមករា នៅវត្ត Hue Nghiem ទីក្រុងហូជីមិញ តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ និងមាតុភូមិវៀតណាម ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរដល់ព្រះតេជគុណ Thich Tri Quang ធម្មាធិបតីនៃក្រុមប្រឹក្សាគណៈសង្ឈនាយកនៃសមាគមព្រះពុទ្ធសាសនាវៀតណាម។
ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានអះអាងថា មុនក៏ដូចជាក្រោយ បក្សនិងរដ្ឋ ជានិច្ចកាលតែងតែគោរពនិងធានាសិទ្ធិសេរីភាពខាងជំនឿសាសនារបស់ប្រជាជន ធានានូវសកម្មភាពសាសនាស្របច្បាប់ តែងតែថែរក្សាការអភិវឌ្ឍន៍របស់ប្រជាជន ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជានិច្ច។ ជាពិសេស បង្កលក្ខខណ្ឌសម្រាប់ជនរួមជាតិ និងអ្នកមុខអ្នកការសាសនា ក្នុងនោះមានសមាគមព្រះពុទ្ធសាសនា វៀតណាម បំពេញកាតព្វកិច្ចរបស់ប្រជាពលរដ្ឋចំពោះមាតុភូមិប្រទេសជាតិ។ លោកប្រធានរដ្ឋបានស្នើឱ្យគណៈកម្មាធិការបក្ស និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើតលក្ខខណ្ឌបន្ថែម ដើម្បីជួយឧបត្ថម្ភដល់អង្គការសាសនាស្របច្បាប់និយាយរួម និងសមាគមព្រះពុទ្ធសាសនាវៀតណាមនិយាយដោយឡែក ដើម្បីលើកតម្កើងតម្លៃវប្បធម៌ ក្រមសីលធម៌ល្អ និងធនធានសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ។
រីឯខ្លួនវិញ ធម្មធិបតីព្រះតេជគុណ Thich Tri Quang បានផ្ញើសារជូនពរឆ្នាំថ្មី និងការដឹងគុណចំពោះបក្ស រដ្ឋ ប្រធានរដ្ឋ លោក Nguyen Xuan Phuc អាជ្ញាធរគ្រប់លំដាប់ថ្នាក់; បញ្ជាក់ពីព្រះសម្មាសម្ពុទ្ធ នឹងរួមកម្លាំងកាយចិត្តជាមួយប្រជាជនទាំងមូល ដើម្បីកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែសម្បូររុងរឿង ហើយឱ្យប្រជាពលរដ្ឋកាន់តែមានសុខសន្តិភាព និងសុភមង្គល៕