ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងជំនួប (រូបថត៖ Thong Nhat - TTXVN) |
នៅក្នុងជំនួបនេះ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា បក្ស រដ្ឋ ជានិច្ចកាលតែងតែយកចិត្តទុកដាក់ជាពិសេសលើការលើកទឹកចិត្តដល់ទេពកោសល្យរបស់យុវជន ហើយមានគោល ការណ៍និងគោលនយោបាយសំខាន់ៗជាច្រើនផងដែរ។ ក្នុងនោះ ឯកសារនៃមហាសន្និបាតលើកទី ១៣ នៃបក្សកុម្មុយនិស្តវៀតណាមបានកំណត់ទិសដៅសំខាន់មួយសម្រាប់ការអភិវឌ្ឍប្រទេសក្នុងដំណាក់កាល ២០២១- ២០៣០ នោះគឺការអភិវឌ្ឍប្រភពធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ទាក់ទាញនិងផ្តោតការយកចិត្តទុកដាក់ពិសេសដល់អ្នកមានទេពកោសល្យ។ បង្កើតបរិយាកាសនិងល័ក្ខខ័ណ្ឌល្អបំផុតសម្រាប់ការជំរុញ ស្វែង រក លើកតម្កើង និងផ្តោតការយកចិត្តទុកដាក់ពិសេសដល់ធនធានមនុស្សវ័យក្មេងមានគុណភាពខ្ពស់ ដែលបានលះបង់ដើម្បីបុព្វបទកសាងនិងការពារមាតុប្រទេស។ លោកលោកប្រធាន Nguyen Xuan Phuc សង្ឃឹម ថា យុវជនឆ្នើមឆ្នាំ ២០២១ តែងតែអនុវត្តន៍និងបណ្ដុះបណ្ដាលស្របតាមសតិអារម្មណ៍ សីលធម៌និងរចនាបទរបស់លោកប្រធានហូជីមិញ រស់នៅប្រកបដោយទំនួលខុសត្រូវចំពោះខ្លួនឯង គ្រួសារ និងសង្គម ព្រមទាំងខិតខំប្រឹងប្រែងឥតឈប់ឈរ ដែលជាគំរូឆ្នើមរបស់យុវជនវៀតណាម៕