បក្សនិងរដ្ឋតែងតែចងចាំនិងដឹងគុណជានិច្ចចំពោះគុណូបការៈ និងការលះបង់របស់វីរៈជន យុទ្ធជនពលីនិងយុទ្ធជនពិការ

Chia sẻ

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៧៦ នៃទិវាយុទ្ធជនពលី យុទ្ធជនពិការ (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៣) នារសៀលថ្ងៃទី ៩ កក្កដា អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man បានអញ្ជើញទៅទស្សនាមណ្ឌលកេរដំណែល ពន្ធនាគារអ្នកទោសកុម្មុយនិស្តវៀតណាម - Phu Quoc នៅសង្កាត់ An Thoi ទីក្រុង Phu Quoc ខេត្ត Kien Giang។

បក្សនិងរដ្ឋតែងតែចងចាំនិងដឹងគុណជានិច្ចចំពោះគុណូបការៈ និងការលះបង់របស់វីរៈជន យុទ្ធជនពលីនិងយុទ្ធជនពិការ - ảnh 1អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man អញ្ជើញទៅទស្សនាសិលាចារិកវីរៈបុរស និងយុទ្ធជនពលីនៅឈាបនដ្ឋានយុទ្ធជនពលីនៅទីក្រុង Phu Quoc ខេត្ត Kien Giang (រូបថត៖ កាសែត Nhan Dan)

ពន្ធនាគារឃុំឃាំងអ្នកទោសកុម្មុយនិស្តវៀតណាម - Phu Quoc គឺជាកន្លែងឃុំឃាំងយុទ្ធជនកុម្មុយនិស្តវៀតណាមស្នេហាជាតិជិត ៤ម៉ឺននាក់ ដែលជាវីរភាពអមតៈ និងបង្កបអត្ថន័យនៃសន្តិភាព និងឯករាជ្យភាព។ នៅឯមណ្ឌលប្រវត្តិសាស្ត្រដ៏ពិសេសនេះ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាបានសម្តែងនូវមនោសញ្ចេតនា និងការកោតសរសើរចំពោះការលះបង់ដ៏ធំធេងរបស់យុទ្ធជន ដើម្បីប្រទេសជាតិមានសន្តិភាព និងឯករាជ្យដូចសព្វថ្ងៃនេះ។

អញ្ជើញទៅសួរសុខទុក្ខគ្រួសារយុទ្ធជនពិការ Tran Xuan Tho (ដែលធ្លាប់ត្រូវបានឃុំខ្លួននៅពន្ធនាគារឃុំឃាំងអ្នកទោសកុម្មុយនិស្តវៀតណាម - Phu Quoc ដែលត្រូវបានទទួលស្គាល់ថាជាវីរៈបុរសក្នុងការកំទិចអាមេរិក) និងលោកស្រី Nguyen Thi Gai (សាច់ញាតិនៃគ្រួសារយុទ្ធជនពលី) ក្នុង សង្កាត់ An Thoi ទីក្រុង Phu Quoc អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man បានសង្កត់ធ្ងន់ថា បក្ស រដ្ឋ រដ្ឋសភា និងស្ថាប័នគ្រប់លំដាប់ថ្នាក់តែងតែចងចាំ និងដឹងគុណជានិច្ចចំពោះគុណូបការៈ និងការលះបង់របស់វីរជនយុទ្ធជនពលី យុទ្ធជនពិការ រួមទាំងក្រុមគ្រួសារផងដែរ។

នៅថ្ងៃដដែលនេះដែរ អនុប្រធានរដ្ឋសភាបានអញ្ជើញអុជធូបនៅឯវិមានរំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជនពលីនៅឈាបនដ្ឋានយុទ្ធជនពលីទីក្រុង Phu Quoc៕

ប្រតិកម្មទៅវិញ