បក្ស រដ្ឋ និងប្រជាជនតែងតែគោរព និងដឹងគុណជានិច្ចចំពោះយុទ្ធជនពិការ និងយុទ្ធជនពលី

Chia sẻ
(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី៧៦ នៃទិវាយុទ្ធជនពិការ និងយុទ្ធជនពលី ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅខេត្ត Dak Lak នាព្រឹកថ្ងៃទី២៤ ខែកក្កដានេះ លោក Phan Dinh Trac ប្រធានគណៈកម្មាធិការកិច្ចការផ្ទៃក្នុងមជ្ឈិម, លោក Dao Ngoc Dung រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច និងគណៈប្រតិភូបានអញ្ជើញទៅអុជធូបនៅឈាបនដ្ឋានខេត្ត ហើយទៅសួរសុខទុក្ខនិងលើកទឹកចិត្តដល់សាច់ញ្ញត្តិយុទ្ធជនដែលពលីនៅពេលបំពេញភារកិច្ចនៅស្រុក Cu Kuin  ខេត្ត Dak Lak។
បក្ស រដ្ឋ និងប្រជាជនតែងតែគោរព និងដឹងគុណជានិច្ចចំពោះយុទ្ធជនពិការ និងយុទ្ធជនពលី - ảnh 1ប្រធានគណៈកម្មាធិការមជ្ឈិមទទួលបន្ទុកកិច្ចការផ្ទៃក្នុង Phan Dinh Trac និងគណៈប្រតិភូ ថ្នាក់ដឹកនាំខេត្ត Dak Lak រួមទាំំងតំណាងមន្ទីរ អង្គភាពនានា ចូលរួមរំលឹកវិញ្ញាណក្ខន្ធវីរជន និងយុទ្ធជនពលីនៅឈាបនដ្ឋានខេត្ត Dak Lak (រូបថត៖ TTXVN)

លោក Phan Dinh Trac បានអះអាងថា បក្ស រដ្ឋ ជានិច្ចកាលយកចិត្តទុកដាក់ និងអនុវត្តបានល្អនូវរបប និងគោលនយោបាយចំពោះកម្មាភិបាល និងយុទ្ធជន ពលី ដោយមានការលើកទឹកចិត្ត និងការចែករំលែកជាច្រើន ដើម្បីឲ្យសាច់ញាតិនៃគ្រួសារយុទ្ធជនពលីបានឆ្លងកាត់ការបាត់បង់ដ៏ធំធេងនេះ។

នៅថ្ងៃនេះផងដែរ គណៈប្រតិភូដឹកនាំដោយលោក Tran Quang Phuong អនុប្រធានរដ្ឋសភាបានទៅសួរសុខទុក្ខ និងជូនអំណោយដល់គ្រួសារយុទ្ធជនពិការ និងគ្រួសារយុទ្ធជនពលីនៅស្រុក Trung Khanh; អុជធូប និងគោរពវិញ្ញាណក្ខ័ន្ធយុទ្ធជនពលីនៅទីឈាបនដ្ឋាន Tra Linh   ស្រុក Trung Khanh ខេត្ត Cao Bang។

ក្នុងឱកាសនេះ គណៈប្រតិភូរដ្ឋសភាបានប្រគល់អំណោយចំនួន ៣០ កញ្ចប់ជូនដល់គ្រួសារគោលនយោបាយ និងប្រជាជនដែលគុណូបការៈនៅស្រុកចំនួនពីរគឺ Nguyen Binh និង Trung Khanh (ខេត្ត Cao Bang)៕

ប្រតិកម្មទៅវិញ