បើកវេទិកាពិភពលោកលើកទី១៦ ស្តីពីស្បៀងអាហារ និងកសិកម្ម (GFFA)

Chia sẻ
(VOVWORLD) - ចំណុចលេចធ្លោខាងនយោបាយរបស់ GFFA គឺជាសន្និសីទក្រៅផ្លូវការដ៏ធំបំផុតនៅលើពិភពលោករបស់រដ្ឋមន្ត្រីកសិកម្មដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី ២០ មករា ឆ្នាំ ២០២៤។
បើកវេទិកាពិភពលោកលើកទី១៦ ស្តីពីស្បៀងអាហារ និងកសិកម្ម (GFFA) - ảnh 1តូបលក់អាហារនៅផ្សារមួយក្នុងក្រុង Sanaa ប្រទេសយេម៉ែន។ រូបថត៖ AFP/TTXVN

វេទិកាសកលស្តីពីស្បៀងអាហារ និងកសិកម្ម (GFFA) ឆ្នាំ ២០២៤  ដែលរៀបចំដោយក្រសួងកសិកម្ម និងស្បៀងអាហារសហព័ន្ធអាល្លឺម៉ង់ (BMEL) បានបើកនាថ្ងៃទី ១៧ ខែមករា នៅទីក្រុងប៊ែរឡាំង អាល្លឺម៉ង់។ ដោយប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ២០ ខែមករា ក្រោមប្រធានបទ "ប្រព័ន្ធស្បៀងអាហារសម្រាប់ពេលអនាគត៖ រួមកម្លាំងកាយគ្នា ដើម្បីពិភពលោកគ្មានគ្រោះអត់ឃ្លាន" GFFA 2024 បានផ្តោតសំខាន់លើការពិភាក្សាលើប្រធានបទចំនួន ៤ គឺ៖ ជំរុញ ផលិតកម្មកសិកម្មប្រកបដោយចីរភាព និងអធិបតេយ្យភាពស្បៀងអាហារ; ជួយឧបត្ថម្ភខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយភាពបត់បែន និងនិរន្តរភាព; កាត់បន្ថយការបាត់បង់ និងភាពខ្ជះខ្ជាយម្ហូបអាហារ និងជួយឧបត្ថម្ភក្រុមងាយរងគ្រោះ។

GFFA ឆ្នាំ ២០២៤ មានគោលបំណងធ្វើឱ្យស៊ីជម្រៅ និងបង្កើនកិច្ចសន្ទនានយោបាយកសិកម្ម។ អ្នកតាក់តែងគោលនយោបាយ អ្នកវិទ្យាសាស្ត្រ ថ្នាក់ដឹកនាំសហគ្រាស និងសមាជិកសង្គមស៊ីវិលប្រមាណ ២ ០០០ នាក់បានចូលរួមក្នុងវគ្គពិភាក្សា។  ព្រឹត្តិការណ៍ GFFA ជាច្រើនត្រូវបានប្រារព្ធឡើងដោយបើកចំហ ក្នុងនោះមានវេទិកាសន្ទនាជាន់ខ្ពស់ចំនួន ៣ និងសិក្ខាសាលាអ្នកជំនាញចំនួន ១៦ ។ ចំណុចលេចធ្លោខាងនយោបាយរបស់ GFFA គឺជាសន្និសីទក្រៅផ្លូវការដ៏ធំបំផុតនៅលើពិភពលោករបស់រដ្ឋមន្ត្រីកសិកម្មដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី ២០ មករា ឆ្នាំ ២០២៤។

រដ្ឋមន្ត្រីក្រសួងកសិកម្មប្រហែល ៧០ នាក់មកពីជុំវិញពិភពលោកនឹងអនុម័តលើសេចក្តីថ្លែងការណ៍នយោបាយរួមផងដែរ៕

ប្រតិកម្មទៅវិញ