បើកវគ្គបណ្តុះបណ្តាលសម្រាប់មន្រ្តីអ៊ីតាលីនិងអាស៊ានស្តីពីការគាំពារស៊ីវិល

Chia sẻ
(VOVWORLD) - ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីតាលី លោកស្រី Nguyen Thi Bich Hue បានចែករំលែកនូវបទពិសោធន៍និងអាទិភាពរបស់វៀតណាមក្នុងការបង្ការ ទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ ក៏ដូចជាការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩។ 
បើកវគ្គបណ្តុះបណ្តាលសម្រាប់មន្រ្តីអ៊ីតាលីនិងអាស៊ានស្តីពីការគាំពារស៊ីវិល - ảnh 1ទិដ្ឋភាពនៃសិក្ខាសាលាអនឡាញ (រូបថត៖ TTXVN)

បន្តអនុវត្តភាពជាដៃគូអភិវឌ្ឍន៍ អ៊ីតាលី - អាស៊ាន នៅថ្ងៃទី ៣ ខែកុម្ភៈ ក្រសួងការបរទេសអ៊ីតាលីនិង សហប្រតិបត្តិការអន្តរជាតិអ៊ីតាលីបានសម្របសម្រួលជាមួយនាយកដ្ឋានការពារជនស៊ីវិលអ៊ីតាលី ដើម្បី បើកវគ្គបណ្តុះបណ្តាលតាមអ៊ិនធឺរ ណេតស្តីពីកិច្ចគាំពារជនស៊ីវិល សម្រាប់មន្រ្តីមកពីអ៊ីតាលីនិងបណ្តាប្រទេសអាស៊ាន។

តាងនាមឯកអគ្គរដ្ឋទូតអាស៊ាន លោកស្រី Andayani Esti ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅប្រទេសអ៊ីតាលីនិងជាប្រធានគណៈកម្មាធិការនៃប្រជាជាតិអាស៊ាននៅទីក្រុងរ៉ូម (ACR) បានស្វាគមន៍និងកោតសរសើរចំពោះសារៈសំខាន់នៃកម្មវិធីបណ្តុះបណ្តាល ជាពិសេសនៅពេលដែលអ៊ីតាលីនិងអាស៊ានបានក្លាយជាដៃគូអភិវឌ្ឍន៍របស់គ្នាទៅវិញទៅមក ហើយបានចែករំលែកការព្រួយបារម្ភអំពីសន្តិសុខមនុស្ស នៅក្នុងបរិបទរងផលប៉ះពាល់អវិជ្ជមានពីការប្រែប្រួលអាកាសធាតុនិងជំងឺរាតត្បាត កូវីដ ១៩ ដូចបច្ចុប្បន្ននេះ ។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីតាលី លោកស្រី Nguyen Thi Bich Hue បានចែករំលែកនូវបទពិសោធន៍និងអាទិភាពរបស់វៀតណាមក្នុងការបង្ការ ទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ ក៏ដូចជាការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩។ លោកស្រីក៏សម្តែងនូវការជឿជាក់ថា អ៊ីតាលីក្នុងនាមជាប្រធានបច្ចុប្បន្ននៃក្រុមប្រទេស G20 នឹងជំរុញកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ដើម្បីរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនូវគោលដៅមនុស្ស ដែលចែងក្នុងរបៀបវារៈ G20 ២០២១ ផងដែរ៕

ប្រតិកម្មទៅវិញ